យល់ដឹង៖ ការមានលំនៅឋានមួយដែលប្រកបដោយ បរិស្ថានល្អ របៀបរៀបរយគឺពិតជា
ធើ្វអោយជីវិតមនុស្សម្នាក់ៗមានសេចក្ដីសុខណាស់ និងជាពិសេសគឺធ្វើអោយមនុស្សគ្រប់
គ្នាចង់រស់នៅក្នុងផ្ទះបំផុត។ តាមការសិក្សាថ្មីមួយបានអោយដឹងថា កាសាងសង់ផ្ទះនៅជិត
មាត់ទឹក គឺធ្វើអោយជីវិតស្រស់ថ្លាខ្លាំងណាស់។
លោក Marcus Harling ជនជាតិអង់គ្លេស បានសម្រេចចិត្តទិញដី និងសាងសង់ផ្ទះដ៏ស្រស់
ស្អាតមួយនៅជិតមាត់ទឹក គឺក្នុងគោលបំណងអោយជីវិតរបស់គាត់មានសេចក្ដីសុខបំផុត។
គាត់បាននិយាយថា "ខ្ងុំបានសង់ផ្ទះនៅជិតមាត់ទឹកព្រោះតែខ្ងុំចង់ការសាងជីវិតខ្ងុំ 'to built
myselfe' " ។
លោក Marcus បានបន្ដថាចាប់តាំងពីឆ្នាំ ២០០៤ ដល់ពេលនេះ អារម្មណ៍ខ្ងុំពិតជាបានស្ងប់
និងស្រស់ថ្លាខ្លាំងណាស់ ពោលគឺខ្ងុំអាចហាត់ប្រាណនៅជុំវិញផ្ទះរបស់ខ្ងុំ ខ្ងុំអាចឈរមើល
ថ្ងៃរះនាពេលព្រឹក និងជាពិសេសគឺសម្លេងបក្សាបក្សីយំតែម្ដង។ បរិស្ថាននៅជុំវិញផ្ទះរបស់
ខ្ងុំពិតល្អមែន ពោលគឺវាមានទឹកដ៏ថ្លាឈ្វេង មានរុក្ខជាតិដុះគួរជាទាក់ទាញអារម្មណ៍ ដែល
នាក់ណាៗក៏ចង់រស់នៅទីនេះដែរ។
ចំពោះខ្ងុំវិញ គឺខ្ងុំចង់បានជីវិតមួយដូចលោក Marcus ណាស់ គឺមានផ្ទះដ៏ស្រស់ស្អាត រស់នៅ
ជាមួយគ្រូសារដែលពោពេញទៅដោយភាពស្ងាតស្ងៀម ប៉ុន្ដែសប្បាយរីករាយ និងគួរជាទីមនោ
រម្យ។ ចុះអ្នកវិញ តើអ្នកចង់បានជីវិតបែបនេះទេ?
ដោយ៖ សារិន
ប្រភព៖ telegraph