អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១
វិច្ឆិកាម្សិលមិញនេះថា មានបុរសម្នាក់ ត្រូវបានក្រុមប៉ូលីស ធើ្វការឃាត់ខ្លួនភ្លាមៗ ខណៈ
ដែលបុរសរូបនោះ បានជិះស្គីចូលទៅក្នុងកម្មវិធីបុណ្យរំលឹកខួប ដល់មនុស្សដែលបាន
ស្លាប់ក្នុងការ ពលីជីវិតក្នុងសមរភូមិ។
ប្រភពដដែលបានអោយដឹងថា ជាមួយនឹងកងយោធា ក៏ដូចជាក្រុមប៉ូលីល នៃទីក្រុង Bri-
stol រាប់រយនាក់ បានទទួលរងនូវភ្នែកស និងបុកពោះយ៉ាងខ្លំាង នៅពេលដែលបុរសម្នាក់
ដែលមិនបានស្គាល់អត្ដសញ្ញាណ ហើយបានជិះស្គីក្ដារបន្ទះ ចូលសំដៅទៅក្នុងកម្មបុណ្យ
Remembrance Day march ស្របពេលដែលគណៈអធិបតិអញ្ជើញមកដក់ផងដែរនោះ។
សាក្សីម្នាក់ គឺលោក Nick Calver វ័យ៥១ ឆ្នាំបាននិយាយថា គាត់ឃើញបុរសរូបនេះ ស្លៀក
ពាក់ខោអាវក្រហម មានបិទមុខ និងពាក់ស្នែងសត្វនៅលើក្បាល បានជិះស្គីកា្ដរបន្ទះយ៉ាង
លឿនចូលសំដៅទៅកាន់ហ្វូងយោធា និងប៉ូលីស។ ទៅបីជាមានការហាម និងប្រាប់ពីក្រុម
មនុស្ស ដែលនៅទីនោះយ៉ាងណាក៏ដោយ ក៏បុរសរូបនោះមិនស្ដាប់ ហើយបង្កើនល្បឿនចូល
យ៉ាងអង់អាច។
គណៈអធិបតិចូលរូមក្នុងកម្មវិធី
ទោះបីជាយ៉ាណាក៏ដោយ ក៏គ្នានប្រភពណាបញ្ចាក់ថា បុរសនោះគឺជាមនុស្សឆ្កួតទេ។ ក្រុម
ប៉ូលីលនឹងឃាត់ខ្លួនបុរសនេះទុក ហើយរងចំាការសួរចម្លើយបន្ទាប់ពីកម្មវិធីបុណ្យនេះចប់
ទៅ៕
ដោយ៖ មឿន
ប្រភព៖ dailymail