អូស្រ្ដាលី៖ បច្ចេកវិទ្យាទំនើប ការស្លៀកពាក់របស់មនុស្សក៏មានភាពទាន់សម័យដែរ។ សំលៀក
បំពាក់ជាច្រើនត្រូវបានគេផលិតក្នុងក្រុមហ៊ុនវាយនភ័ណ្ឌ ជាច្រើនកន្លែងក្នុងពិភពលោក។
ហើយសំលៀកបំពាក់នោះទៀតសោត ត្រូវបានផលិតចេញពីវត្ថុធាតុដើមផ្សេងៗពីគ្នា ដូចជា
ស្បែកសត្វ នីឡុង ឬអំបោះជាដើម។ ប៉ុន្ដែថ្មីៗនេះគេអាចផលិតសំលៀកបំពាក់ចេញពីស្រាក្រ
ហមផងដែរ។
តាមការស្រាវជ្រាវមួយរបស់ក្រុមនិស្សិត នៃសាកលវិទ្យាល័យ Western Australia បានអោយ
ដឹងថា គេអាចចាក់បន្ថែមបាក់តេរី ទៅក្នុងប្រភេទស្រាក្រហម ហើយលាយជាមួយក្រណាត់ដែល
ធ្វើអំពីកម្បាស នោះវានឹងអាចបង្កើតជាម៉ូតសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលអាចពាក់ទៅសម
សួននឹងដងខ្លួន និងពេលវេលាទៀតផង។ សំលៀកបំពាក់នោះអាចច្នៃជា អាវខ្លី ឬ សំលៀកបំ
ពាក់ហែលទឹកក៏បាន។
ដំណើរការនៃការផលិតក្រណាត់សំលៀកបំពាក់នេះ ៖ ដំបូងគឺចាក់បាក់តេរី (bacteria) ចូលទៅ
ក្នុងស្រាក្រហម រួចហើយវានឹងបំលែងទៅជាទឹកខ្មេះ។ បន្ទាប់មកយើងនឹងឃើងផ្ទៃលើវាប្រែក្លាយ
ទៅជាស្ងូត។ បន្ទាប់ពីស្ងូតល្អហើយ សាច់ក្រណាត់ហាក់ដូចជាមុតស្រួច ស្រួយ នោះហាក់បីដូច
ជាដុំសម្លីដ៏ទន់ដែលងាយស្រួលនឹងរហែកណាស់។ ជាលទ្ធផល យើងហាក់បីដូចជាមានអាវ
ដ៏ស្អាតមួយដែលមានលក្ខណៈ សំណើមពេលដែលយើងបាប់វាលើកពាក់។
ដោយ៖ សារិន
ប្រភព៖ odditycentral