ក្រុមហ៊ុនអវកាសអាមេរិកមួយ គ្រោងនឹងនាំមនុស្សទៅទេសចរណ៍នៅឋានព្រះចន្ទ ក្នុងអំឡុង
១០ឆ្នាំខាងមុខ ជាមួយនឹងតម្លៃ ១០.០០០ដុល្លារអាមេរិក ដោយមានការបម្លាស់ទីប្រហែល ៤
ម៉ោង។
Naveen Jain ស្ថាបនិកនៃក្រុមហ៊ុនអវកាស Moon Express ទើបតែបានឱ្យដឹងនៅលើទូរទស្សន៍
CNBC កាលពីថ្ងៃទី ១ធ្នូ អំពីគម្រោងនាំមនុស្សទៅទេសចរណ៍នៅឋានព្រះចន្ទ។
Naveen Jain និយាយថា “ក្នុងរយៈពេល ១០ឆ្នាំទៀត ប្រាក់ចំណាយក្នុងការឡើងទៅឋានព្រះចន្ទ
នឹងនៅត្រឹមប្រហែល ១០.០០០ដុល្លារ ហើយយើងអាចទៅកាន់ឋានព្រះចន្ទ ដោយធ្វើដំណើរក្នុង
រយៈពេល ៤ម៉ោង គឺលឿនជាងការធ្វើដំណើរពីក្រុង New York ទៅកាន់ London។ ខ្ញុំជឿថា នៅ
ពេលនោះ បុរសនានាអាចសុំរៀបការជាមួយនារីម្នាក់ ដោយការអញ្ជើញនាងទៅក្រេបទឹកឃ្មុំនៅ
លើឋានព្រះចន្ទ”។
Moon Express គឺជាក្រុមហ៊ុនឯកជនដំបូងដែលត្រូវបានរដ្ឋាភិបាលអាមេរិកអនុញ្ញាតឱ្យឡើងទៅ
កាន់ឋានព្រះចន្ទដើម្បីស្វែងរករ៉ែ។ នៅលើឋានព្រះចន្ទ មានរ៉ែដែលមានតម្លៃជាច្រើន ដូចជា រ៉ែ
ដែក លោហធាតុកម្រ ក៏ដូចជា កាបូន អ៊ីដ្រូសែន និងអេលីយ៉ូម-3 ។
Moon Express គ្រោងនឹងបញ្ជូនយានឡើងទៅឋានព្រះចន្ទនៅឆ្នាំ ២០១៧។ គោលដៅចុងក្រោយ
របស់ Moon Express គឺធ្វើឱ្យទេសចរណ៍ទៅកាន់ឋានព្រះចន្ទ មានតម្លៃទាប និងលឿន៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ telegraph