CamNews

ព័ត៌មានបច្ចេកវិទ្យា 

យានអវកាស New Horizons ហោះជិតដល់គោលដៅឆ្ងាយបំផុត មិនធ្លាប់មានពីមុនមក (វីដេអូ)

យានអវកាស New Horizons កំពុងហោះហើរក្នុងល្បឿនលឿនជាង ៥១.០០០គីឡូម៉ែត្រ/ម៉ោង
ឆ្ពោះទៅកាន់កូនភព 2014 MU69 ដែលតាមគម្រោង វានឹងទៅដល់កូនភពនេះ នៅថ្ងៃទី ១មករា
ឆ្នាំ ២០១៩។

កូនភព 2014 MU69 នេះ មានប្រវែងប្រហែលពី ២៥ទៅ៤៥គីឡូម៉ែត្រ ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់
Kuiper និងមានចម្ងាយពីកូនភពភ្លុយតុង (Pluto) ជាង ១,៦ពាន់លានគីឡូម៉ែត្រ។

យាន New Horizons មានល្បឿនហោះហើរ ១៤,៣២គីឡូម៉ែត្រ/វិនាទី បើធៀបនឹងព្រះអាទិត្យ។
យាននេះ ត្រូវបានបង្កើតឡើងដើម្បីហោះឆ្លងកាត់គន្លងគោចររបស់កូនភពភ្លុយតុង។ យាន New
Horizons ត្រូវបានបន្ថែមប្រេងឥន្ធនៈច្រើនដើម្បីអាចហោះឆ្លងកាត់អាចម៍ផ្កាយនានាក្នុងតំបន់ខ្សែ
ក្រវាត់ Kuiper រួមនឹងប្រព័ន្ធទំនាក់ទំនងរយៈចម្ងាយឆ្ងាយ ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធនៅលើភព
ផែនដី។

នៅពេលហោះដល់គោលដៅ New Horizons នឹងក្លាយជាយានអវកាសដែលទៅសិក្សាស្រាវជ្រាវ
នៅទីតាំងឆ្ងាយបំផុតមិនធ្លាប់មានពីមុនមក៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Next Media


Tags: យានអវកាស New Horizons កូនភព 2014 MU69