អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលចុះផ្សាយកាលពីពេលថ្មីៗនេះថា
ក្នុងទីក្រុង London ឯណ្ណោះវិញ គឺមានស្រី្ដជាច្រើន ដែលជាអ្នករកស៊ីផ្លូវភេទ បានបង្ហោះ
នូវរូបភាពស៊ិចស៊ី ដែលទាក់ទាញនូវសេវាកម្ម របស់ខ្លួនគេ ទៅក្នុងទំព័រ Facebook និង ទំ
ព័រ Twitter ។
ការលេចឡើងនូវរូបភាពទាំងនេះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយនេះ (Facebook) ត្រូវបាន
អាជ្ងាធរ ក៏ដូចជា ក្រុមអ្នកសិក្សាស្រាវជ្រាវ បានចោទឡើងថា នេះគឺជាទង្វើមួយ ដែលមិន
ល្អ ដែលវាអាចជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំង ដល់ក្មេងដែលជាសិស្សានុសិស្ស។
ការលើកឡើងនេះ គឺដោយសារតែ ក្មេងដែលមានអាយុ ១៣ឆ្នាំឡើងទៅ ចំនួនរាប់លាន
នាក់ ក្នុងចក្រភពអង់គ្លេស ត្រូវបានគេអនុញ្ញាត អោយចូលលេងក្នុងគេហទំព័រហ្វេសប៊ុក
នេះបាន។ ចំនួនដ៏ច្រើននេះហើយ ទើបគេចាត់ទុកថា វានឹងអាចមានភាពមិនប្រក្រតី ចំ
ពោះក្មេងៗ នៅថ្ងៃក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានរបាយការណ៍បង្ហាញដែរថា នៅពេលដែលស្រ្ដី រកស៊ីផ្លូវ
ភេទ បានបង្ហោះរូបភាពផ្សព្វផ្សាយ សេវាកម្មវរបស់គេ ក្នុងទំព័រហ្វេសប៊ុក ឬ Twitter នោះ
គេនឹងអាចរកប្រាក់ បានដល់ទៅ 9,000 ផោនក្នុងមួយខែ។ ប៉ន្ដែដំណោះស្រា ពីអាជ្ញាធរ
ច្បាប់ ចំពោះរឿងនេះយ៉ាងណានោះ គេនូវមិនទាន់ដឹងនូវឡើយទេ៕
ដោយ៖ វត្ដី
ប្រភព៖ newsday