បន្ទាប់ពីលេចចេញព័ត៌មានចចាមអារាមជាច្រើនខែមក Samsung Galaxy A8 (2016) ទើបតែបង្ហាញណែនាំខ្លួនជាផ្លូវការ នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង។ ចំនុចលេចធ្លោនៃម៉ូដែលនេះ គឺស្ថិតនៅលើការរចនាម៉ូតសំបកធ្វើពីលោហធាតុមិនអាចដោះថ្មបាន ជាមួយនឹងរូបរាងដ៏ស្តើង។ បណ្តាម៉ូដែលស្មាតហ្វូនត្រកូល A ពេលបច្ចុប្បន្ននេះ សុទ្ធតែប្រើប្រាស់សំបកធ្វើពីកញ្ចក់។
លក្ខណៈសម្បត្តិនៃម៉ូដែលនេះ វាមិនមានអ្វីច្រើនដែលថ្មី និងគួរឲ្យកត់សំគាល់ខ្លាំងនោះទេ ជាក់ស្តែងGalaxy A8 2016 បានបំពាក់នូវអេក្រង់ទំហំ 5,7 inch AMOLED កំរិតរីសូលុយហ្សិន 1.080p។ ឈីបរបស់ម៉ូដែលនេះ បានខ្ចីមកពីម៉ូដែលស៊េរីខ្ពស់មួយកាលពីឆ្នាំមុន នោះគឺ Galaxy S6 ដែលមានន័យថាA8 2016 ប្រើប្រាស់នូវឈីប Exynos 7420 ដំណើការដោយ CPU Quad Core Cortex-A53 និង Quad Core Cortex A-57។
បើនិយាយពីកាមេរ៉ា Galaxy A8 (2016) មានកាមេរ៉ាក្រោយទំហំ 16 megapixel កាមេរ៉ា selfie ទំហំ 8 megapixel។ Samsung មិនបាននិយាយដោយដឹងលំអិត ប៉ុន្តែនេះក៏អាចជាចង្កោមកាមេរ៉ា ខ្ចីពី Galaxy S6 ដែរ។
និយាយពី Software Galaxy A8 2016 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0.1 ជាមួយនឹង interface Grace UX ថ្មី ដែលវាបានបង្ហាញខ្លួនមកជាមួយ Galaxy Note 7។ A8 2016 នៅមានបំពាក់នូវ feature អេក្រង់ Always On សេនសឺរស្គែនក្រយៅដៃ នៅលើប៊ូតុង Home និងសេវាកម្មទូទាត់លុយ Samsung Pay។ ស្មាតហ្វូនប្រើប្រាស់ថាមពលថ្ម 3300 mAh។
បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា Galaxy A8 2016 នឹងបញ្ចេញលក់នៅតាមទីផ្សារអន្តរជាតិ ឬក៏អត់នោះទេ? នៅប្រទេសកូរ៉េខាងត្បូង Samsung បានដាក់ឲ្យធ្វើការបញ្ជាទិញមុន ស្មាតហ្វូននេះ ផ្តាច់មុខតែជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត SK Telecom ចាប់ពីថ្ងៃទី ០១ ខែតុលា ស្អែកនេះ។ Galaxy A8 2016 មានតែមួយពណ៌គត់ គឺពណ៌ខៀវទឹកសមុទ្រ ជាមួយនឹងតម្លៃប្រហាក់ប្រហែលនឹង ៥៨០ ដុល្លារ៕
- iPhone 8 នឹងមានសំបកប្រភេទថ្មី ធ្វើពីដែកថែបភ្លឺរលោង និងអាចមានម៉ូដែលអេក្រង់ ៥,៨អ៊ីន
- CEO Apple លោក Tim Cook បាននិយាយអ្វីខ្លះ ស្តីពីការដែល BlackBerry រត់ចោលសរមភូមិ ទូរស័ព្ទ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Zing