CamNews

ព័ត៌មានអន្តរជាតិ 

៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្ស ៨ នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអណោចអធម ក្នុងនោះ
មានក្មេងតូច ៤ នាក់ ក្រោយរថយន្តចម្លែក ធន់ធំ (Monster Truck) មួយគ្រឿង បាត់បង់ម្ចាស់
ការណ៍ និងបើកកិនក្រុមនុស្សដែលជាទស្សនិកជន ចូលរួមមើលកម្មវិធីសម្តែង ទាំងកម្រោល
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រោះថ្នាក់  ដ៏គួរអោយរន្ធត់មួយនេះ  បានកើតឡើ
ងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅឯកម្មវិធីបង្ហាញសមត្តភាពប្លែកៗ Extremo Aeroshow
នៅរដ្ឋ Chihuahua   ភាគខាងជើងប្រទេសម៉ិចសិក  ។ លើសពីនេះ  ភ្នាក់ងារសារព័ត៌មានរដ្ឋ
Cesar Duarte បានចេញផ្សាយកាលពីថ្ងៃអាទិត្យអោយដឹងថា អ្វីដែលនឹកស្មានមិនដល់នោះ
គឺថា បុរសជាអ្នកបើករថយន្តចម្លែក ធន់ធំ មួយគ្រឿងនោះ បានសេពគ្រឿងស្រវឹងមុននឹងបើ
កឡាន បង្កជាគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះ។

វីដេអូគ្រោះថ្នាក់មួយនេះ   ត្រូវបានគេមើលឃើញថា  រថយន្តចម្លែក ធន់ធំពណ៌ក្រហមមួយ
គ្រឿងនោះ បានស្ទុះបើកទៅបុក និងកិនលើក្រុមមនុស្សជាទស្សនិកជនទាំងកម្រោល បន្ទា
ប់ពី បាត់បង់ម្ចាស់ការ ក្រោយពីបើកសម្តែងសមត្ថភាពឆ្លងកាត់ឧបសគ្គ  ។  យ៉ាងណាមិញ
លោក Marco Quezada    Martinez  ជាចៅហ្វាយក្រុងនេះផ្ទាល់  បានបញ្ជាអោយមានការ
តាមដានស៊ើបអង្កេត    និងផ្អាកកម្មវិធីនោះភ្លាមៗ  ក្រោយពីទទួលបានព័ត៌មានមួយនេះ។

បន្ថែមពីលើនេះ      បើយោងតាមគេហទំព័រ របស់កម្មវិធីសម្តែងនេះផ្ទាល់តែម្តង  បានគូស
បញ្ជាក់អោយដឹងថា នៅក្នុងកម្មវិធីសម្តែងលើកនេះ  នៅក្នុងនោះរួមមានការសម្តែងដូចជា
erobatics, skydiving, hot air ballooning,   motorcycles,  fireworks និង monster trucks
ជាដើម ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)

ដោយ ៖ កុសល
ប្រភព ៖ cnn & ស្កាយ


Tags: Monster truck Mexico Chihuahua