CamNews

សម្រស់ 

វិធីកំចាត់ ស្នាមពណ៌លឿង ដែលនៅជាប់ធ្មេញ

គ្មានអ្វី ដែល​អាច​ធ្វើឱ្យ​ស្នាមញញឹម​អ្នក មាន​ភាពស្រស់ស្អាត​   ក្រៅពី​ពន្លឺ​ពណ៌​ស ចែង​ចាំង
ចេញពី  ធ្មេញ​របស់​អ្នក​នោះ​ទេ​។ ​ការថែរក្សា​ធ្មេញ​  ជា​ទំលាប់​ប្រចាំថ្ងៃ​របស់អ្នក  ធ្មេញ​ពណ៌
ស​ចែងចាំង ឬ ធ្មេញ​ពណ៌​លឿង​ គឺបណ្តាលមកពីថែរក្សាធ្មេញរបស់បុគ្គលម្នាក់ៗ​។​

អ្នកដែលមានធ្មេញពណ៌លឿង បណ្តាលមកពី ​ការ​ផឹកស្រា​ ការជក់បារី និង កង្វះ​ការថែរក្សា
​សុខភាព​មាត់​ធ្មេញ​។ ខណៈដែល កាចា​ធ្មេញ​ត្រូវបាន​បំផ្លាញ ​ធ្មេញ​របស់អ្នក  នឹង​ងាយ​​ជាប់
នូវ​អាហារ ដែលទទួលរួច  នឹងធ្វើឱ្យធ្មេញរបស់អ្នក មានពណ៌​លឿង​។ ខាងក្រោមនេះ ជាវិធី
ដ៏មានប្រសិទ្ធិភាព មួយចំនួន ដើម្បីកំចាត់ស្នាមពណ៌លឿង ដែលនៅជាប់ធ្មេញរបស់អ្នក៖​

១/ សំបក​ក្រូច​
សម្បូរណ៍ទៅដោយ សារធាតុ ជាតិ​កាលស្យូម និង វីតាមីន ស៊ី  ដែល​អាច​ជួយ​រក្សា ឱ្យ​ធ្មេញ​
មាន​សុខភាព​ល្អ​ រឹងមាំ សចែងចំាង។​ គ្រាន់តែអ្នកយក​សំបក​ផ្លែក្រូច​ពណ៌​លឿងមក​ត្រដុស
​ម៉ាស្សា​នៅ​លើ ធ្មេញ​របស់​អ្នក ឱ្យបាន ១ដង ក្នុង ១ថ្ងៃ​។

២/ ទឹក​សូ​ដា
ជា​វិធី​មួយ​ដ៏​ល្អ​បំផុត ក្នុង​ការព្យាបាល​ធ្មេញ​ពណ៌​លឿង ​របស់​អ្នក​។ ដំបូង ត្រូវយកទឹកសូដា
​លាយចូលគ្នា ជាមួយនឹងទឹក​ក្តៅឧណ្ណៗ បន្ទាប់មក​យក​វា មក​ធ្វើ​ជា​ទឺ​កខ្ពុ​រមាត់​ចំនួន ១នាទី
បន្ទាប់មក ​ដុសធ្មេញ​របស់​អ្នក ថ្នមៗ​ រយៈពេលពី ២ទៅ ៣សប្តាហ៍ នឹងធ្វើឱ្យធ្មេញរបស់អ្នក​
ស និង មានសុខភាពមាត់ធ្មេញល្អ។

៣/ អំបិល​
ជាឱសថ​  ព្យាបាល​ធ្មេញ​ពណ៌​លឿង​មួយ  ដ៏​អស្ចារ្យ​ ​ ដែលអ្នកអាចយកវា មកប្រើជំនួសថ្នាំ
ដុសធ្មេញបាន។ វិធីម្យ៉ាងទៀត  ប្រើអំបិល  ទឹក​សូ​ដា និង ទឹក លាយចូលគ្នាឱ្យ​បាន​សព្វ​ល្អ
ហើយយកវា មក​​ខ្ពុរមាត់​។

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Lifestyle How to cure yellow teeth