កញ្ចក់ សែលហ្វ៊ី តម្លៃប្រហែល ១,២ពាន់លានដុល្លារ ត្រូវបានបំពាក់នៅលើក្បាលរបស់យាន នឹង
ជួយឱ្យវាថតរូបខ្លួនឯងបាន នៅលើភពព្រះអង្គារ។
ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) នឹងបំពាក់កញ្ចក់សែលហ្វ៊ី និងម៉ាស៊ីនថតរូបនៅផ្នែកខាងមុខរបស់
យានអវកាសក្នុងគម្រោង ExoMars។ យាននេះ តាមគម្រោងនឹងត្រូវបានបាញ់បង្ហោះទៅក្នុងអវ
កាសនៅឆ្នាំ ២០២០ នេះបើតាមទំព័រ Science World Report ។
កញ្ចក់នេះត្រូវបានរចនាឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Aberytwyth ប្រទេស
អង់គ្លេសជាមួយនឹងជំនួយរបស់ ESA។ បណ្ឌិត Matthew Gunn ប្រធានក្រុមអ្នកវិទ្យាសាស្ដ្រឱ្យ
ដឹងថា កញ្ចក់សែលហ្វ៊ីដែលមានតម្លៃប្រហែល ១,២ពាន់លានដុល្លារនេះគឺជាផ្នែកដ៏សំខាន់បំផុត
ក្នុងការបំពេញបេសកកម្មអវកាស។ កាមេរ៉ានឹងថតយករូបភាពទាំងមូលនៃផ្ទៃខាងលើរបស់ភព
ក្រហម ខណៈកញ្ចក់ជួយឱ្យវាថតបានរូបភាពរបស់យាន។
បណ្ឌិត Matthew Gunn ថ្លែងថា ៖ “កញ្ចក់សែលហ្វ៊ី នឹងផ្ដល់រូបភាពដែលជួយឱ្យយើងដឹងបាននូវ
បញ្ហាដែលបានកើតឡើងនៅលើយាន”។
ក្រុមអ្នកវិទ្យាសាស្ដ្រអះអាងថា នេះគឺជាកត្តាសំខាន់ ពិសេសក្រោយពីបញ្ហាបច្ចេកទេសក្នុងពេល
ខួងដីនៅភពភពព្រះអង្គាររបស់យាន Curiosity នៃទីភ្នាក់ងារអវកាស NASA។ កញ្ចក់គឺជាដំណោះ
ស្រាយដើម្បីពិនិត្យមើលផ្នែកខាងក្រោមរបស់យាន។ ក្រៅពីនេះ រូបភាពដែលកញ្ចក់នេះថតបាន
នឹងជួយឱ្យអ្នកវិទ្យាសាស្ដ្ររកឃើញទីកន្លែងសមស្របដើម្បីស្វែងរកជីវិតនៅលើភពព្រះអង្គារ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Science World Report