CamNews

ថេបប្ល៊ែត 

Samsung បញ្ចេញវីដេអូឃោសនា Galaxy Pro និង ចំអកឱ្យ iPad Surface និង Kindle Fire

វីដេអូឃោសនាពាណិជ្ជកម្មសម្រាប់ ថេប្លេត Galaxy Pro របស់  Samsung បានធ្វើឱ្យក្រុមអ្នក
បច្ចេកវិទ្យា មានការភ្ញាក់ផ្អើលខ្លាំង នៅពេលខ្លឹមសារសំខាន់របស់ គឺបង្អាប់គូប្រជែង ម្ដងដល់
ទៅបី។


ថ្មីនេះ ក្រុមហ៊ុន Samsung បានបញ្ចេញវីដេអូផ្សាយពាណិជ្ជកម្មមួយ ដែលឃោសនាឱ្យស្រឡាយ
កុំព្យូទ័រថេប្លេត Galaxy Pro របស់ខ្លួន។ នៅក្នុងវីដេអូឃោសនាពាណិជ្ជកម្មនេះ អ្វីដែលជាចំណុច
គួរឱ្យចាប់អារម្មណ៍ នោះគឺ Samsung បានឆ្លៀតវាយប្រហារទៅលើ ថេប្លេតរបស់ក្រុមហ៊ុនដទៃ។
ការវាយប្រហារនេះ មិនមែនចំអកឱ្យតែផលិតផលមួយប៉ុណ្ណោះទេ ប៉ុន្ដែ Samsung បានជ្រើស
រើសថេប្លេតដែលជាគូប្រជែងរបស់ខ្លួន ចំនួនដល់ទៅ ៣ ក្នុងពេលតែមួយ នៅក្នុងនោះ រួមមាន
ថេប្លេត iPad របស់ Apple, Surface របស់ Microsoft និង Kindle Fire របស់ Amazon ។

តាមរយៈវីដេអូឃោសនាចំអកនេះ ដើម្បីបង្កើនភាពលេចធ្លោនៃថេប្លេតរបស់ខ្លួន ក្រុមហ៊ុនផលិត
ស្មាតហ្វូនកេរ៉េខាងត្បូង បានបញ្ចេញឱ្យដឹង និងរិះគន់ដោយប្រយោល នូវចំនុចខ្សោយរបស់
ថេប្លេតដទៃ ដូចជាថា iPad ខ្សោយខាងពហុមុខងារ និងកម្រិតរីសូលូសឹនទាប ចំណែក Surface
មានរូបរាងសំពីងសំពោង ដោយសារក្ដារចុច រីឯ Kindle Fire ក៏ត្រូវ Samsung រិះគន់ថា វាគ្រាន់តែ
ជាម៉ាស៊ីនអានសៀវភៅធម្មតា និងមានកម្មវិធីតិចតួច។

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Gen/iphonehacks


Tags: Galaxy Pro iPad Surface Kindle Fire