CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ពិចារណា ដាក់ ប្រទេស កូរ៉េខាងជើង ចូលបញ្ជីខ្មៅ ភារវកម្ម ក្រោយមានសកម្មភាព Hack ក្រុមហ៊ុន Sony

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិតបី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា គូសបញ្ជាក់អោយដឹងថា សហរដ្ឋ អាមេរិក កំពុងតែធ្វើការពិចារណា ក្នុងការចាត់ ប្រទេសកូរ៉េខាងជើង ចូលទៅ   ក្នុង បញ្ជីខ្មៅ ភារវកម្ម ក្រោយពីមានសកម្មភាព វាយប្រហារ តាមរយៈ Hack ទ្រង់ទ្រាយធំ ទៅលើក្រុមហ៊ុន  ភាពយន្ត Sony Pictures ។


​ទំព័រប៊ីប៊ីស៊ី បន្តអោយដឹងថា ការសម្រេចចិត្ត ថាតើ ត្រូវដាក់បញ្ជូលក្នុងបញ្ជីខ្មៅ ឬយ៉ាងណានោះ នឹង ត្រូវធ្វើឡើង ឆាប់ៗ បន្ទាប់ពីមានការតាមដានស៊ើបអង្កេត ខណៈ លោក អូបាម៉ា បានហៅការវាយប្រ ហារលើកនេះ ជាសកម្មភាពវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រ ពុំមែនជា សកម្មភាពបង្កសង្គ្រាមនោះទេ

គួរបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើការបដិសេធ ទៅនឹងការលើកឡើងអោយដឹងថា ខ្លួន ជាអ្នកនៅ ពី ក្រោយរឿងការវាយប្រហារ Hack លើកនេះ​ មានគោលគំនិតចម្បង តម្រូវអោយឈប់បញ្ជាំងខ្សែភាព យន្តថ្មី The Interviews ខ្សែរឿងនិយាយពីការសម្លាប់មេដឹកនាំ Kim Jong-Un ។


គួររំឮកថា ក្រុមហ៊ុន Sony បានសម្រេចលុបចោល ការចេញផ្សាយភាពយន្តថ្មី មួយនេះ​ នៅថ្ងៃបុណ្យ ណូអែលខាងមុខនេះ ក្រោយពីមានការគម្រាម ភារវកម្ម ទៅលើ បណ្តារោងកុនទំនើបៗ  ។

ចំណាយថ្លៃ ៖

កិច្ចសម្ភាសន៍   ជាមួយ  នឹងទំព័រព័ត៌មានខ្សែកាប ស៊ីអិនអិន លោក អូបាម៉ា បញ្ជាក់អោយដឹងថា ការ វាយប្រហារ Hack ក្នុងទ្រង់ទ្រាយធំលើកនេះ​ គឺចំណាយថ្លៃដើមជាខ្លាំង ពោល ចំណាយថ្លៃណាស់ ។ លោកបានបន្តដឹងថា មន្រ្តីសហរដ្ឋអាមេរិក នឹងធ្វើការវិភាគ ដោយផ្អែកទៅលើ  ភស្តុតាង ដើម្បីធានា អោយបាន ថាតើ ប្រទេសកូរ៉េខាងជើង គួរចាត់ចូល នៅក្នុងបញ្ជីស្បែកខ្មៅ ជាអ្នកឧបត្ថម្ភ ភារវកម្ម ឬ ក៍យ៉ាងណា ។

ខ្ញុំនឹងរង់ចាំ ទៅលើរបកគំហើញ កើតចេញពីការស្រាវជ្រាវ ហើយលោកមានជំនឿ  ជាក់ថាសកម្មភាព វាយប្រហារលើកនេះ ពុំមែនជាសកម្មភាពញ៉ុះញ៉ុង សង្គ្រាមនោះទេ ។    របាយ ការណ៍ បញ្ជាក់ថា ប្រ ទេសកូរ៉េខាងជើង បានជាប់ឈ្មោះ នៅក្នុងបញ្ជីស្បែកខ្មៅ ភារវកម្ម  របស់សហរដ្ឋអាមេរិក​ ដល់ទៅ ២ ទសវត្ស រហូតមកទល់នឹងបច្ចុប្បន្នភាព កាលពីឆ្នាំ ២០០៨ កន្លងទៅ សេតវិមាន បានដកចេញវិញ ពី បញ្ជីខាងលើ ក្រោយ រដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានឯកភាព លើ     កិច្ច ព្រមព្រៀង ផ្ទៀងផ្ទាត់ពេញ លេញទៅលើតំបន់ នុយក្លេអ៊ែរ ៕

- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)

- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប

- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត​ ទំនើបៗ

- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី

 


Tags: Int news Star news Breking news Hollywood James Bond Sony Hack