អង់គ្លេស៖ បើតាមការអោយដឹងពីលោក Richard Overton មានវ័យ ៥៥ ឆ្នាំ ជាបណ្ឌិត
វិស្វករនៃប្រទេសអង់គ្លេស បានអោយដឹងកាលពីចុងសប្ដាហ៍នេះថា ថ្មីៗនេះ ប្រពន្ធរបស់
គាត់បានរកឃើញ ល្បាប់ភក់បាតសមុទ្រជាច្រើន ដែលមិនដឹងធា្លក់ពីណា មកគរជាច្រើន
ដុំក្នុងសួនច្បារមុខផ្ទះរបស់គាត់។
ចំណែកនាង Steven Belton ដែលជាអ្នកជិតខាងលោក Richard ក៏បាននិយាយថា នាងក៏
បានឃើញ ដុំល្បាប់ភក់ជាច្រើនដុំ ដែលរាយប៉ាយក្នុងសួនច្បារមុខផ្ទះរបស់នាងដែរ។ តាម
ការវិភាគមនុស្សមួយចំនួនបាន និយាយថា វាជាដុំភក់ដែលធ្លាក់ពីភពផ្សេង (លើមេឃ)។
ប៉ុន្ដែបើតាមការវិភាគរបស់អ្នកវិទ្យាសាស្រ្ដ បានអះអាងថា ល្បាប់ភក់ទាំងអស់នេះ គឺកើត
ឡើងដោយសារខ្យល់ព្យុះ (tornado) បក់នាំយកពីតំបន់សមុទ្រ Clevedon ដែលស្ថិតនៅ
ប៉ែកខាងជើងនៃប្រទេស អង់គ្លេស។ ល្បាប់ភក់នេះ មានឈ្មោះថា ល្បាប់ភក់បាតសមុទ្រ
(Seaweed Slime) ។ អ្នកវិទ្យាសាស្រ្ដ បានបន្ដថា ល្បាប់ភក់នេះមានជីវជាតិអំណោយផល
ដល់ដំណាំមួយចំនួន ដូចជា ធូរ៉េន និងសាវម៉ាវជាដើម៕
ដោយ៖ សីហា
ប្រភព៖ mirror