CamNews

សុខភាព 

វិធីងាយៗ ព្យាបាលជំងឺផ្តាសាយ នៅផ្ទះដោយខ្លួនឯង

ជំងឺផ្តាសាយ ជាប្រភេទជំងឺម្យ៉ាង ដែលងាយស្រួលកើតមានចំពោះ មនុស្សគ្រប់រូប។ ជាពិសេស
នៅរដូវភ្លៀងធ្លាក់។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ងាយៗ មួយចំនួន អាចជួយអ្នកព្យាបាលជំងឺ
ផ្តាសាយ បានដោយខ្លួនឯង នៅផ្ទះ។

១/ ផឹកទឹកក្តៅឧណ្ឌៗ៖ ទឹកក្តៅឧណ្ឌៗ  អាចជួយបំបាត់ភាពតឹងច្រមុះ  ជួយបងា្ករការ ខះជាតិ
ទឹក
និង ធ្វើឱ្យច្រមុះ និង បំពង់ករបស់អ្នក ដកដង្ហើមបានស្រួល

២/ ងូតទឹកក្តៅឧណ្ឌៗ៖ ងូតទទឹកក្តៅ  ជាវិធីមួយដ៏ល្អ ដើម្បីឱ្យច្រមុះ និង រាងកាយរបស់ បាន
សម្រាកស្រួលខ្លួន  ដូចជា  ម៉ាស្សាអញ្ចឹងដែរ  វាជួយថែរក្សាសីតុណ្ហភាពក្នុងខ្លួន និង បណ្តេញ
ភាពត្រជាក់ចេញពី ក្នុងខ្លួនរបស់អ្នក។

៣/ ញីសំបោរ ក្នុងច្រមុះឱ្យបានញឹកញាប់៖ ញីសំបោរ ឱ្យបានញឹកញាប់  គឺប្រសើរជាងអ្នក
ស្រូបវា ចូលទៅក្នុង។ ប៉ុន្តែ នៅពេលដែលអ្នកញីខ្លាំងពេក សង្កត់ខ្លាំងពេក  វាអាចធ្វើឱ្យអ្នកឈឺ
ស្លឹកត្រចៀក។ វិធីល្អសំរាប់ញីសំបោរ គឺអ្នកត្រូវ   យកម្រាមដៃចង្អុលរបស់អ្នក  បិទរន្ធច្រមុះ រួច
ញីវា ម្តងមួយៗ បន្ទាប់មក លាងសំអាតដៃនឹងសាប៊ូ បើអត់សាប៊ូ លាងនឹងផេះ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ webmd.

 


Tags: Lifestyle 3 Tips to Treat Colds and Flu the 'Natural' Way