រកឃើញ DJ ថ្មី វ័យក្មេង ដើម្បីបន្ត កម្មវិធីវិទ្យុរបស់ហេឡូកាលពីថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ 2012
កន្លងទៅថ្មីៗនេះ។ នេះជាកម្មវិធីពិសេសតែមួយគត់ ដែលផ្តល់ឱកាសដល់យុវជនទាំងឡាយ
បញ្ចេញទេពកោសល្យ ដើម្បីក្លាយជាពិធីករវិទ្យុ និងទទួលរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន
ទូរស័ព្ទចល័តហេឡូ ថែមទៀត។
កម្មវិធី "Hello Loy DJ Hunt" វគ្គ២ ដែលបានចាប់ផ្តើមផ្សាយពីថ្ងៃទី 01 ខែតុលា ឆ្នាំ 2012 តាម
រយៈវិទ្យុហង្សមាស FM 104.5 ចាប់ពីម៉ោង 12:00 ដល់ 13:00 រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ត្រូវ
បានបញ្ចប់ និងបេក្ខជនដែលទទួលការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារ នឹងក្លាយជាជ័យ
លាភី។
បេក្ខជន ឈ្មោះ ជា ឧត្តម ដែលពាក់ស្លាក DJ លេខ 4 ត្រូវបានជ្រើសរើសជាពិធីករដែលមានទេព
កោសល្យជាងគេដោយទទួលបានការគាំទ្រច្រើនលើសលប់ពីសំណាក់មិត្តអ្នកស្តាប់ ទាំងតាម
រយៈការផ្ញើសារ និងការទូរសព័្ទចូលក្នុងកម្មវិធី។ ឧត្តម បាន ឲ្យដឹងថា “ខ្ញុំពិតជារំភើបមែនទែន
នៅពេលដែលបានជ្រើសរើសជាពិធីករដែលឡូយជាងគេរបស់ហេឡូ ព្រោះការជ្រើស រើសនេះ
មានការឆ្លងកាត់វិញ្ញាសារច្រើន ហើយប្លែកៗជារៀងរាល់វគ្គ ដូច្នេះធ្វើឲ្យខ្ញុំដឹងថា ដើម្បីក្លាយជា
ពិធីករវិទ្យុដ៏ពូកែ មួយរូប មិនមែនស្ថិតនៅលើតែសម្លេងមួយមុខនោះទេ គឺទាមទារឲ្យយើងមាន
ចំណេះដឹងទូទៅ និងសមត្ថភាពផ្សេងៗ ជាច្រើនទៀត។" ជានិច្ចកាល ក្រុមហ៊ុនទូរស័ព្ទចល័ត
ហេឡូ មិនត្រឹមតែផ្តល់នូវសេវាកម្មអស្ចារ្យ និងឡូយៗប៉ុណ្ណោះទេ ហេឡូ ថែមទាំងផ្តល់ឱកាស
ដល់យុវជន យុវនារីកម្ពុជាឲ្យសម្រេចបាននូវសុបិន្តរបស់គេថែមទៀតផង។
អ្នកនាង ម៉ុក សាខន ប្រធានគ្រប់គ្រងស្លាកសញ្ញា និងផ្សព្វផ្សាយរបស់ក្រុមហ៊ុនហេឡូ បានឲ្យ
ដឹងថា “ជា ឧត្តម គឺជា ពិធីករមួយរូបទៀតរបស់កម្មវិធី Hello Loy DJ Hunt ហើយយើងពិតជាមាន
មោទនភាពណាស់ដែលបានរកឃើញនូវ បេក្ខភាពដែលមានសមត្ថភាពពិតៗដើម្បីក្លាយជាម្ចាស់
កម្មវិធីវិទ្យុរបស់យើង។ ឧត្តម នឹងក្លាយជាម្ចាស់កម្មវីធី K Pop Updates ដែលនឹងផ្សាយតាមរយៈ
វិទ្យុហង្សមាស FM 104.5 ចាប់ពីម៉ោង 12:00 ដល់ 13:00 រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ពីថ្ងៃ 19
វិច្ឆិកា 2012 នេះតទៅ"៕
ដោយ ៖ សីហា