CamNews

យល់ដឹង 

សំបុត្រមរណៈក្នុងម៉ោង តែងសេចក្ដី ធ្វើអោយម្ដាយភ័យ បះសក់

ម្ដាយរបស់ក្មេងប្រុសម្នាក់ ភ័យយ៉ាងខ្លាំង និងបានរត់ឡើងទៅកាន់បន្ទប់របស់កូនប្រុសខ្លួន ដោយ
សារតែស្មានថា គេធ្វើអត្ដឃាត បន្ទាប់ពីបានអានសំបុត្រ ៖ "កូនសរសេរសំបុត្រនេះដើម្បីនិយាយ
ពាក្យលាជារៀងរហូត និងអរគុណអ្នកម្ដាយដែលបានផ្ដល់ជីវិតដល់កូន ម្ដាយកុំយំ"។

Wesley Walker អាយុ ១៤ឆ្នាំ ត្រូវគ្រូបង្រៀនស្នើអោយសរសេរសំបុត្រលាចុងក្រោយមួយទៅអោយ
ម្ដាយរបស់ខ្លួន ក្នុងឧទាហរណ៍ថា Wesley Walker កំពុងស្ថិតក្នុងករណីមានជម្ងឺ និងមានឱកាសតែ
ប៉ុន្មានម៉ោងប៉ុណ្ណោះដើម្បីសរសេរសំបុត្រ។

សំបុត្រនេះត្រូវបានពិនិត្យដោយ BBC។ នៅក្នុងសំបុត្រនេះ មានឃ្លាសរសេរថា ៖ "កូនសរសេរ
សំបុត្រនេះដើម្បីនិយាយពាក្យលាជារៀងរហូត និងអរគុណអ្នកម្ដាយដែលបានផ្ដល់ជីវិតដល់កូន ម្ដាយកុំយំ"។

Wesley ​បានបន្ថែមថា ៖ "កូនដឹងថា កូនមានជម្ងឺនៅក្នុងពេលវេលាដ៏ល្អបំផុតនៃឆាកជីវិត ប៉ុន្ដែ
ពេលនេះកូននឹងបានជួបលោកតា និងលោកយាយ"។

ក្នុងសំបុត្រ Wesley ក៏បានផ្ដាំថា Wesley នឹងទុកប្រព័ន្ធបញ្ជា និងហ្គេមជាច្រើនអោយពុក ចំណែក
អ្វីៗផ្សេងទៀត កូនទុកអោយម្ដាយ។

លាសា Discovery Academy នៅ Staffordshire ប្រទេសអង់គ្លេស បានធ្វើការសុំទោស ដោយសារ
បានស្នើអោយ Wesley Walker សរសេរជាសំបុត្រចុងក្រោយទៅអោយម្ដាយ ក្នុងម៉ោងសរសេរ
តែងសេចក្ដីច្នៃប្រឌិត។ ការច្នៃប្រឌិតរបស់ Wesley Walker បានធ្វើអោយម្ដាយរបស់ខ្លួន គឺអ្នកស្រី
Vicki មានការភ័យរន្ធត់ ព្រោះតែស្មានថាកូនរបស់ខ្លួនមានគម្រោងធ្វើអត្ដឃាត។

អ្នកស្រី Vicki Walker ថ្លែងថា ៖ "ខ្ញុំយល់ថា សាលាមិនគួរអោយសិស្សសរសេរសំបុត្របែបនេះទេ
ពិសេសគឺនៅពេលវាអាចត្រូវបានគេមើលឃើញថា ជាសំបុត្រមរណៈ។ ខ្ញុំមិនយល់ស្របនឹងគំនិត
នេះ"។

ចំណែក Wesley វិញ យល់ថា វាជាលំហាត់បែបធម្មតា។ សំបុត្រនេះគឺជាប្រភេទលំហាត់ច្នៃប្រឌិត
មួយនៅសាលា “Discovery Academy” ក្នុងតំបន់ Staffordshire។

អ្នកតំណាងម្នាក់របស់សាលាខាងលើ បានអោយដឹងថា លំហាត់នេះគឺជាផ្នែកមួយរបស់មេរៀន
"សិល្បៈបង្ហាញមនោសញ្ចេតនា" ហើយសិស្សទាំងឡាយនឹងត្រូវបានស្នើអោយសរសេរអំពីអ្វីមួយ
ដើម្បីបង្ហាញពីការដឹងគុណពិសេសរបស់ខ្លួនចំពោះអ្នកដទៃ ជាពិសេសគឺពុកម្ដាយ។

សាលា Discovery Academy ក៏បានទទួលស្គាល់ថា Wesley បានយកសំណេរនេះមកអោយគ្រូ
បង្រៀន ហើយពួកគេក៏សុទ្ធតែយកស្នាដៃនេះទៅអោយពុកម្ដាយរបស់ពួកគេអាន។ ថ្នាក់ដឹកនាំ
របស់សាលានេះក៏បានធ្វើការសុំទោសទៅដល់ពុកម្ដាយរបស់សិស្សទាំងអស់ ព្រោះតែបានធ្វើ
អោយពួកគេព្រួយបារម្ភ ដោយសារភាពច្នៃប្រឌិតដែលមិនចាំបាច់នេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: strange school student uk England