អង់គ្លេស៖ បុរសដែលមានវ័យចំណាស់ម្នាក់ មានអាយុប្រហែលជា ៦០ឆ្នាំ ត្រូវបានក្រុមប៉ូ
លីសក្នុងតំបន់ Much Wenlockនៃទីក្រុង Shrophire ធ្វើការតាមចាប់ខ្លួនបាន ហើយយកមក
សាកសួរ ខណៈដែលគាត់ បានកាន់កាំភ្លើងខ្លីមួយដើម ហើយដើរចុះឡើង ដោយបានគម្រាម
រកបាញ់ប៉ូលីសទៀតផង។
នាង Shepherd ដែលបានឃើញហេតុការណ៍នេះ បាននិយាយថា នាង និងកូនមានការភ័យ
ខ្លាចយ៉ាងខ្លាំង ខណៈដែលវេលាម៉ោងប្រមាណជា ៤:៣០ នាទីល្ងាច ស្រាប់តែមានក្រុមប៉ូ
លីសពីរនាក់ បានបាញ់កាំភ្លើងមកលើបុរសចំណាស់ម្នាក់ (បាញ់គម្រាម ដោយមិនអោយ
ចំមនុស្ស) ដែលបានដើរមុខក្រុមប៉ូលីសនោះ។
នាង Shepherd បានបន្ដថា ដោយសារទីនេះ ជាទីជនបទស្រុកស្រែចំការ ដូច្នេះហើយពុំសូវ
មានមនុស្សមកជួយអន្ដារគមន៍ឡើយ។ក្មេងៗ និងនារីៗ បានត្រឹមតែឈរមើលពីបង្អួចផ្ទះប៉ុ
ណ្ណោះ។ ដើរពីមូយផ្លូវទៅមួយផ្លូវ ស្រាប់តែបុរសចំណាស់នោះ បោះកាំភ្លើងចោលធ្វើមិនដឹង
ដូចការធ្វើលេងក្នុងសាច់រឿង។
នាង Sphepherd
តែទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមប៉ូលីសចាប់ខ្លួនបុរសចំណាស់នោះ ទៅសាកសួរដែរ។
តែគឺគ្រាន់ មិនទាន់ដឹងថា តែការសាកសួររបស់ក្រុមប៉ូលីស ទទួលបានលទ្ធិផលយ៉ាងណា
នោះទេ ពីបុរសចំណាស់ម្នាក់នោះ៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail