អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រ newsday របស់ប្រទេសអង់គ្លេស ដែលបានចុះ
ផ្សាយកាលពីថ្ងៃទី ០៦ វិច្ឆិកា ម្សិលមិញនេះថា បន្ទាប់ពីការប្រកួត Melbourne Cup ២០១២
នៅប្រទេសអូស្រ្ដាលីចប់ ក្រុមសហព័ន្ធកីឡាក៏បានរៀបចំកម្មវិធីអបអរសាទរមួយឡើងដែល
បណ្ដាលអោយអ្នកគាំទ្រកីឡាមួយចំនួន សប្បាយរហូតដល់ដួលផ្ងាដៃ ផ្ងាជើង។
គួរបញ្ចាក់ផងដែរថា ការអបអរសាទរនេះ គឺមានមនុស្សប្រមាណជា ១០៥,០០០ នាក់បាន
ចូលរូម។ ក្នុងនោះក៏ឃើញមានព្រះអង្គម្ចាស់ប្រទេសវែល គឺ Williams ចូលរូមផងដែរ។ ទោះ
បីជាយ៉ាងណាក៏ដោយ ក៏ប្រទេសអូស្ដា្រលីពេលនេះ បានកា្លយជាប្រទេសដែលឈ្នះក្នុងការ
ប្រកួត Melbourne Cup ច្រើនជាងគេផងដែរ ពោលគឺអាចឈ្នះទឹកប្រាក់រហូតដល់ ៤លាន
ដូល្លារឯណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ newsday