តើលោកអ្នកមានអារម្មណ៍ថា បានទទួលរងការគាប់សង្កត់ធ្ងន់ធ្ងរនៅអំពីការងារ និង ការ
ទទួលខុសច្រើនពេកក្នុងក្រុមគ្រួសារ របស់លោកអ្នកមែន ឬទេ? តើមានអ្វី អាចធ្វើឱ្យ
ភាពតានតឹងទាំងនេះ រលាយបាត់ ពីជីវិត និង ការរស់នៅប្រចាំថ្ងៃ របស់លោកអ្នក?
ខាងក្រោមនេះ ជាវិធីសាស្រ្ត មួយចំនួន អាចជួយឱ្យលោកអ្នក កំចាត់ចោលនូវភាពតាន
តឹង ទាំងនេះ បានយ៉ាងមានប្រសិទ្ធិភាព៖
១/ សើចចេញខ្លាំងៗ
សូមអញ្ជើញមិត្តភក្តិឱ្យបានច្រើន និង ចែករំលែកការសើចជាមួយគ្នា ដោយមើលកម្មវិធី
កំប្លែង តាមទូរទស្សន៍ ទស្សនាវដ្តី ឬ សៀវភៅសំណើច ផ្សេងៗ។ នៅរាល់ពេល ដែល
លោកអ្នកសើចខ្លាំង បានធ្វើឱ្យកើនឡើងអុកស៊ីសែនដល់សរីរាង្គ និង ការបង្កើនលំហូរ
ឈាម របស់លោកអ្នក ដែលធ្វើឱ្យ ភាពតានតឹង រលាយបាត់។ ជាការពិត គ្រាន់តែគិត
អំពីការសើចគឺគ្រប់គ្រាន់ណាស់ ដើម្បីបន្ថយ កម្រិតអ័រម៉ូនស្ត្រេស របស់លោកអ្នក។
២/ សត្វចិញ្ចឹម (ឆ្កែ)
សត្វចិញ្ចឹមរបស់លោកអ្នក មិនត្រឹមតែផ្ដល់ឱ្យអ្នក នូវសេចក្ដីស្រឡាញ់ ដោយឥតលក្ខ
ខណ្ឌប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ល្អ សម្រាប់សុខភាពរបស់អ្នកផងដែរ។ នៅពេល ដែលអ្នក
ចិញ្ចឹមឆ្កែ របស់អ្នក គ្រាន់តែ ប៉ុន្មាននាទី ដែលអ្នកនៅប្រឡែងលេង ជាមួយវា នឹងធ្វើឱ្យ
រាងកាយរបស់អ្នក មានអារម្មណ៍ល្អ ដោយសារតែ ប្រឡែងលេងនោះ បានធ្វើឱ្យអ័រម៉ូន
serotonin, prolactin និង oxytocin ត្រូវបានបំផ្លាញចេញពី រាងកាយរបស់អ្នក។
៣/ ទទួលទាន ទឹកក្រូច
អាចជួយ គ្រប់គ្រងភាពតានតឹង របស់អ្នក បានយ៉ាងមានប្រសិទ្ធិភាព ជួយបន្ធូរបន្ថយ
កម្រិតអ័រម៉ូនស្ត្រេស និង ជាប្រភេទអាហារ ដែលសម្បូរណ៍ទៅដោយ វីតាមីន C៕
ដោយ៖ វណ្ណៈ
ប្រភព៖ webmd