CamNews

ប្លែកៗ 

ក្រោយពីស្លាប់ ១៣ថ្ងៃ ស្រាប់​តែ​បង្ហាញខ្លួន នៅមន្ទីរពេទ្យវិកលចរឹត (មានវីដេអូ)

ចំនួន ១៣ថ្ងៃ ក្រោយពីត្រូវបានអ្នកផ្ទះធ្វើពិធីបុណ្យបញ្ចុះសព ស្ដ្រីដែលត្រូវបានគេជឿថា បាន
ស្លាប់នោះ បែរជាត្រូវគេប្រទះឃើញស្ថិតនៅក្នុងមន្ទីរពេទ្យវិកលចរឹតទៅវិញ។


អ្នកស្រី Sharolyn Jackson កាលនៅក្មេង។ រូប ៖ Huffington Post

ទំព័រសារ​ព័ត៌មាន​ news12 និង CBSPhilly KYW  បានរាយការណ៍អំពីរឿងហេតុដ៏ចម្លែករបស់
អ្នកស្រី Sharolyn Jackson ដែល​មាន​អាយុ ៥០ឆ្នាំ ឱ្យដឹងថា កាលពីដើមឆ្នាំ ២០១៣ នេះ អ្នក
ស្រី Sharolyn Jackson ត្រូវបានគេប្រកាសថាបានបាត់ខ្លួនពីផ្ទះរបស់អ្នកស្រី នៅភាគខាងលិច
តំបន់ Philadelphia អាមេរិក។

ក្រុមមន្ដ្រីមានសមត្ថកិច្ច បានរកឃើញសាកសពមួយដែលមានភិនភាគស្រដៀងនឹងរូបរាងមុខ
មាត់របស់ Sharolyn Jackson ហើយសាកសពនេះ ត្រូវបានមនុស្សពីរនាក់ ក្នុងនោះមានកូន
ប្រុសម្នាក់របស់ Sharolyn Jackson បានទទួលស្គាល់ថា សាកសពនេះគឺជាម្ដាយរបស់ខ្លួន។

យោងតាមកាសែតក្នុងស្រុក អ្នកស្រី Sharolyn Jackson បាន “ស្លាប់” កាលពីថ្ងៃទី ២០កក្កដា
មកដល់ថ្ងៃទី ៣ ខែសីហា គ្រួសារបស់អ្នកស្រីក៏បានធ្វើពិធីបុណ្យបញ្ចុះសព។ ប៉ុន្ដែ កាលពីថ្ងៃ
ទី ១៦សីហាកន្លងទៅ ស្ដ្រីដែលបានស្លាប់ គឺអ្នកស្រី Sharolyn Jackson ត្រូវគេប្រទះឃើញស្ថិត
នៅក្នុងមន្ទីរពេទ្យវិកលចរឹត។

ទំព័រ Huffington Post  បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ថាតើការ
ពិតអ្នកណាជាអ្នកនៅក្នុងផ្នូរនោះ។ អ្នកនាំពាក្យមន្ទីរសុខាភិបាល Philadelphia លោក James
Garrow ឱ្យដឹងថា ៖ “បច្ចុប្បន្ន ​យើងខ្ញុំកំពុងធ្វើការជាមួយក្រុមមេធាវីក្រុងដើម្បីធ្វើការជីកគាស់
យកសាកសព​ដែលត្រូវបានបញ្ចុះនោះមកវិញ ទន្ទឹមនឹងនេះ ​ក៏បានសហការណ៍ជាមួយនគរ
បាលដើម្បីស្វែង​រកអត្ដសញ្ញាណពិតរបស់សាកសព” ។

នេះមិនមែនជាករណីច្រឡំសាកសពជាលើកទីមួយនោះទេ កាលពីឆ្នាំទៅ Gilberto Araújo ដែល
ជាបុរសម្នាក់ នៅ Brazil ក៏ធ្លាប់ត្រូវបានគេប្រកាសថា បានស្លាប់ ប៉ុន្ដែ នៅក្នុងអំឡុងពេលនៃពិធី
បុណ្យសពរបស់លោក ស្រាប់តែ Gilberto Araújo បង្ហាញខ្លួន ហើយនិយាយថា ៖ “ណែអ្នករាល់
គ្នា ខ្ញុំមិនទាន់ស្លាប់ឯណា! មិនជឿ សាកក្ដិចទៅមើល”៕



ដោយ ៖ តារា
ប្រភព ៖ Huffington/ news12


Tags: Sharolyn Jackson​ Philadelphia strange USA