អង់គ្លេស៖ តាមការអោយដឹងពីគេហទំពរ័ ដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា ក្នុងឆ្នេសមុទ្រនៃប្រទេសអង់គ្លេសឯណ្ណោះវិញ ត្រូវបានក្រុមអ្នកកំសាន្ដតាមមាត់
សមុទ្រប្រទះឃើញ កូនសត្វកណ្ដុរតូចៗ ដែលមានរោមភ្លឺផ្លេកៗ។
នាង Julie មានវ័យ ៤៨ឆ្នាំ ដែលជាអ្នកកំសាន្ដ ក្នុងឆ្នេរសមុទ្រ បានអោយដឹងថា សត្វកណ្ដុរ
សមុទ្រនេះ គឺមានទំហំប្រហែលជា ១២ inchs ត្រូវបានគាត់ប្រទះឃើញ នូវប៉ប្រះឆ្នេរ ដែល
លាយឡំជាមួយ សំបកសត្វងាវនិងគ្រំ នៃសមុទ្រ Hythe ទីក្រុង Folkstone ចក្រភពអង់
គ្លេស។
ឆ្នេរសមុទ្រ Hythe
តាមការអោយដឹងពីក្រុមអ្នកអភិរក្សសត្វសមុទ្រ បានអោយដឹងថា សត្វកណ្ដុរនេះ គឺមាន
លក្ខណៈចម្លែកត្រង់ថា វាមានរាងទ្រវែង និងមានរោមភ្លឺ ខុសប្លែកពីសត្វកណ្ដុរធម្មតា ដែល
នៅលើដី។
ក្រុមអ្នកភិរក្សបានបន្ដទៀតថា ទោះបីជាយ៉ាងណាក៏ដោយ គេនឹងខំឃ្លាំមើលនូវសត្វ ដែល
ទើបរកឃើញនេះ អោយរស់នៅយូរផងដែរ៕
ដោយ៖ វត្ដី
ប្រភព៖daillymail