CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Android KitKat តម្លៃ ៤៤ដុល្លារអាមេរិក ៖ មានកាមេរ៉ា ២ និងស៊ីម ២

Intex Aqua T2 ទើបតែត្រូវបានឧទ្ទេសនាមជាផ្លូវការនៅ ឥណ្ឌា នេះគឺជាស្មាតហ្វូនដំណើរការ
ដោយ Android KitKat ដែលមានតម្លៃទាបបំផុតមួយ ក្នុងទីផ្សារ នាបច្ចុប្បន្ន។

ធៀបទៅនឹងម៉ូដែល Android One Dream UNO Mi-498 ដែលទើបតែបានបង្ហាញខ្លួន កាលពី
ប៉ុន្មានថ្ងៃមុន នៅ ឥណ្ឌា ស្មាតហ្វូន Aqua T2 មានតម្លៃប្រហែលពាក់កណ្ដាល។ Aqua T2
បំពាក់ RAM 256MB, អង្គចងចាក្នុង 512MB ប៉ុន្ដែ ស្មាតហ្វូននេះ ប្រើប្រាស់ប្រូសេសឺរ 2-core
1.3GHz, មានកាមេរ៉ា ២ គឺ កាមេរ៉ាមុខ ប្រភេទ VGA និងកាមេរ៉ាក្រោយ 2MP មានភ្លើង flash
LED។ ម៉ាស៊ីននេះ ក៏មានរន្ធ microSD, ថ្ម 1.200mAH ។ ក្រៅពីនេះ Aqua T2 ក៏ត្រូវបានបំពាក់
មុខងារទំនាក់ទំនងនានា ដូចជា Wi-Fi 802.11 b/g/n និងBluetooth ។

ពិសេសជាងនេះ Aqua T2 ប្រើប្រាស់ស៊ីម ២ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4
KitKat ថ្មីបំផុត។ Aqua T2 មាន ២ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌ ស ហើយវា
ក៏នឹងត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ៤៤ដុល្លារអាមេរិក។ បច្ចុប្បន្ន ម៉ូដែលស្មាតហ្វូនតម្លៃទាប
នេះ ទើបតែត្រូវបានចែកចាយ នៅឥណ្ឌា។ Aqua T2 នឹងមានវត្តមាននៅក្នុងបណ្ដាទីផ្សារនៃ
ប្រទេសកំពុងអភិវឌ្ឍនានា ក្នុងនោះ អាចមានប្រទេសកម្ពុជាផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nextpowerup


Tags: Intex Aqua T2 ស្មាតហ្វូន Android KitKat