CamNews

ជីវិត និងការងារ 

ស៊ុបក្ដាមបែបថៃ

ស៊ុបបែបថៃនេះ មានខ្លឹនល្ពៅ ទឹកខ្ទឹះដូង ការីនិងខ្ញីស្រស់ គឺជាអាហារឆ្ងាញ់ដែល
អ្នកគួរសាកល្បង។វិធីធ្វើស៊ុបនេះមានលក្ខណៈសាមញ្ញណាស់។


� គ្រឿងផ្សំ : (សម្រាប់ : ៤ទៅ៦ នាក់)
-ប្រេងរុក្ខជាតិ ២ស្លាបព្រា
-ម្សៅការី ២ស្លាបព្រា
-ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា
-ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ត់
-ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ
-ប៉េងប៉ោះ ២ផ្លែ (ចោលសម្បកនិងគ្រាប់រួចចិញ្រ្ចាំម៉ត់)
-ទឹកស្ងោមាន់ ៧៥០ម.ល
-ទឹកខ្ទឹះដូង ២៧០ម.ល
-ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ
-ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប
-សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)
-ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង
-ជីវ៉ានស៊ុយ ២ ទៅ៣ធាង
-ខ្ទឹមលីង ២ស្លាបព្រា

aww.ninemsn.com.au

� វិធីធ្វើ
កំដៅប្រេងឆា រួចចាក់ម្សៅការីចូលឆាឱ្យឡើងឈ្ងុយ។ចាក់ខ្ញីស្រស់និងខ្ទឹមក្រហមចូល
ឆាស្មើដៃដើម្បីឱ្យក្លិនរបស់គ្រឿងផ្សំនេះលាយចូលគ្នា។

ក្រោយមក ចាក់ល្ពៅនិងប៉េងប៉ោះចូល ចាក់ទឹកស្ងោមាន់ចូលនឹងកំដៅឱ្យពុះ។បន្ថយភ្លើងឱ្យ
នៅឆេះតិចៗរហូតដល់ល្ពៅផុយ។យកគ្រឿងដែលបានចម្អិននេះទៅកិនឱ្យម៉ត់ រួចចាក់ចូល
ក្នុងឆ្នាំងផ្សេង។

បន្ទាប់មក កំដៅគ្រឿងផ្សំដែលបានកិនរួចនេះដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូងនិងទឹកសុទ្ធ
ល្មម កូរស្មើដៃរហូតដល់ស៊ុបនេះមានលក្ខណៈម៉ត់និងពេញចិត្ត។ថែមទឹកត្រីនិងទឹកក្រូចឆ្មា
ចូល។រួចដួសស៊ុបនេះចេញជា៦ភាគ។

ចំណែកនិមួយៗត្រូវដាក់សាច់ក្ដាម ម្ទេស២ទៅ៣ចំណិត ស្លឹកជីវ៉ានស៊ុយ ដើម្បីលំអរួមជា
មួយខ្ទឹមលីងផងដែរ។

អាហារនេះទទួលទានពេលនៅក្ដៅគឺពិតជាឆ្ងាញ់ខ្លាំងណាស់៕

ប្រភព ៖ PNO
ដោយ ៖ សូរីយ៉ា

Tags: thailandsoupcrabfood