អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា ទូកមួយគ្រឿង ដែលជាប្រភេទទូកដំណើរកំសាន្ដ ត្រូវបានឆេះ និងផ្ទះផ្អើលអស់
មនុស្សទាំងពួង ខណៈដែលក្រុមវិស្វករអគ្គិសនី បានធ្វើការសាកល្បងតេស ជាមួយនឹង
ទូកនេះ មុននឹងដាក់អោយប្រើប្រាស់។
តាមសេចក្ដីរាយកាណ៍របស់ពត៌មាន CNN បានអោយដឹងថា ទូកមួយគ្រឿងនេះត្រូវបាន
ក្រុមអ្នកជំនាញផ្នែក Yachting monthly ធើ្វការពិសោធន៍ នៅតាមឆ្នេរសមុទ្រមួយកន្លែង
ភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ដែលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ទូកនេះក៏ត្រូវផ្ទុះឆេះ
យ៉ាងសន្ធោសន្ទៅ។
គួររលឹកផងដែរថា កាលពីការធ្វើតេសសាកល្បងទូក Navy ដ៏ធំបំផុតប្រទេសអង់គ្លេស វា
ក៏មានប្រតិកម្មខ្លះៗដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការផ្ទុះទូកនេះ មិនបណ្ដាលអោយ
មនុស្សបាត់បង់ជីវិតនោះទេ៕
ដោយ៖ មឿន
ប្រភព៖ dailymail