គ្រឿងផ្សំ
-សាច់ជ្រូក ១០០ក្រាម (១ខាំ)
-បង្គាស្រស់ ១០០ក្រាម (១ខាំ)
-ត្រាវ ២៥០ ក្រាម
-ពងមាន់ ២គ្រាប់
-ម្សៅបំពង ២ស្លាបព្រា
-ប្រេងខ្ចង ១ស្លាបព្រាបាយ-
ខ្ទឹមស ២កំពឹស
-ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ស្ករស កន្លះស្លាបព្រាកាហ្វេ
-ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
-ប្រេងឆា ២ចានកង្កឹះ
-ជីវ៉ាន់ស៊ុយ
-ទឹកជ្រលក់
វិធីធ្វើ
ដំបូង ត្រូវយកសាច់ជ្រូក និង បង្គាស្រស់ មកចិញ្ច្រាំជាមួយខ្ទឹមស និង ជីវ៉ាន់ស៊ុយ
ឱ្យម៉ដ្ឋល្អ ទើបបន្ថែម ប្រេងខ្ចង ម្រេច អំបិល ស្ករស និងម្សៅស៊ុប ច្របល់ចូលគ្នា
ឱ្យសប់ទុកដោយទ្បែក។
រួចយក ត្រាវចិត សម្បកឱ្យស្អាត រួចឈូសជាសរសៃស្ដើងៗ បំបែកពងមាន់យក
តែផ្នែកលឿង ដាក់ក្នុងចានលាយ ជាមួយម្យៅបំពង កូរឱ្យចូលសាច់គ្នា ទើបដាក់
ត្រាវដែលឈូសទុកនោះចូល ច្របាច់ ជាមួយម្សៅ ដែលលាយពងមាន់ ទាល់តែ
ទ្បើងស្អិត ទើបឈប់។
ចំណាំ៖ មិនត្រូវថែមទឹកទេ ព្រោះធ្វើឱ្យត្រាវមិនស្អិតល្អ នៅពេលត្រាវស្អិតហើយ
ត្រូវយកមកពូន ជាដុំតូចៗ ល្មមរាងជា ពងក្រពើ យកមកដាក់សាច់ដែលចិញ្ច្រាំធ្វើ
ជាស្នូលកណ្ដាល។ បន្ទាប់មក ដាក់ខ្ទះ លើចង្ក្រាន រួចចាក់ប្រេងឆាចូលទុក ឱ្យក្ដៅ
ទើបបង់ ដុំត្រាវដែលពូនទុកនោះ ចូលបំពង ក្នុងកម្ដៅតិចៗ រយៈពេល១០នាទី
រហូតឡើងស្រួយ។
ចុងក្រោយ ត្រូវយកត្រាវបំពង មកតម្រៀប ក្នុងចានដែលរៀបចំ មានសាទ្បាត់
និង ការុតដែលឈូសជាសរសៃៗ មាន រាងដូចជាសម្បុកសត្វ។
របៀបធ្វើទឹកជ្រលក់
យក រំដេង និង ខ្ទឹមស ចិតសម្បកឱ្យស្អាត បុកឱ្យម៉ដ្ឋ ពូតយកទឹក មកលាយជា
មួយទឹកខ្មេះបន្ដិច ស្ករត្នោត ទឹកក្រូចឆ្មា និងអំបិល រួចភ្លក្សរស់ជាតិ ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian