ខាងក្រោមនេះគឺជាបណ្ដារូបភាពដ៏គួរឱ្យចាប់អារម្មណ៍អំពីស្មាតហ្វូន iPhone 6C មានច្រើនពណ៌
និងស្រស់ស្អាត ដែលទើបត្រូវបានទំព័រ 3DFUTURE ចុះផ្សាយ។
យោងតាមលក្ខណៈរបស់ iPhone 5C ដែលមាន “អាយុកាលខ្លី” ក្រុមអ្នករចនា 3DFUTURE ក៏បាន
ច្នៃជារូបភាពយ៉ាងអស្ចារ្យ និយាយអំពី iPhone 6C ជាមួយនឹងសម្បកជ័រ polycarbonate ដែល
មានច្រើនពណ៌សម្រាប់ “ជ្រើសរើស”។ ទន្ទឹមនឹងនេះ iPhone 6C មានរូបរាងធំ និងមានលក្ខណៈ
ស្រដៀងទៅនឹង iPhone 6/6 Plus ដែលទើបត្រូវបាន Apple បញ្ចេញលក់កាលពីពេលថ្មីៗនេះ។
ដើម្បីធ្វើឱ្យ iPhone 6C កាន់តែទាក់ទាញ ក្រុមអ្នករចនា បានបន្ថែមរង្វង់មូលមានពន្លឺ នៅជុំវិញ
ប៊ូតុង home ដោយវានឹងបញ្ចេញពន្លឺយោងទៅតាមពណ៌របស់ទូរស័ព្ទ។
កម្រងរូបភាពដែលក្រុម 3DFUTURE ទើបបានបញ្ចេញ គឺមានភាពជាក់ស្ដែង តាំងពីរូបរាង រហូត
ដល់គ្រាប់ចុច និងប្រព័ន្ធបន្លឺសម្លេង។ ពិសេសជាងនេះ រូបរាងលយចេញមកក្រៅរបស់កាមេរ៉ា
ក្រោយរបស់ស្មាតហ្វូន ត្រូវបានកាត់បន្ថយ ដោយគ្រោងនៃសម្បកជ័ររបស់វា ពោលគឺកាមេរ៉ានេះ
ដូចទៅនឹងកំណែ iPhone 5C។ ពេលនេះ សូមអញ្ជើញមិត្តអ្នកអាន មកទស្សនាកម្រងរូបភាពដូច
ខាងក្រោម ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ iphonehacks/3dfuture