CamNews

គ្រោះថ្នាក់ 

វីដេអូ៖ ព្រឺព្រួយ ខណៈដែលចោរអប្រិយ៍ យកកាំភ្លើងវាយអ្នកលក់ដូរ ប៊ិះចំភ្នែក

 
អង់គ្លេស៖​​​ នៅពេលដែលគេបង្ហោះវីដេអូ ចោលទៅក្នុងអ៊ីនធ័រណេត នៃការវាយប្រហារយ៉ាង
ឃោរឃៅមួយ ដោយកាំភ្លើង ពីសំណាក់ចោរម្នាក់ ទៅលើស្រ្ដីដែលធ្វើការក្នុងហាងលក់ម្ហូបអា
ហារ គឺបានធ្វើអោយមនុស្សម្នាជាច្រើន មានការតក់ស្លុត និងអាណិតស្រ្ដីរងគ្រោះយ៉ាងខ្លាំង។




រឿងរ៉ាវដែលមានភាពព្រៃផ្សៃបន្ដិចនេះ ត្រូវបានកើតឡើងនៅក្នុងហាងអាហារ Co- Op Store
ក្នុងបំបន់ Rugby ទីក្រុង Warwickshire ចក្រភពអង់គ្លេស។ ស្រ្ដីរងគ្រោះ ដែលមិនបានបញ្ចេញ
ឈ្មោះ ដែលមានវ័យប្រហែលជា ៣៥ឆ្នាំ បានអោយដឹងថា កាលពីវេលាម៉ោងប្រមាណជា ៧:
៤០ នាទី គឺមានបុរសម្នាក់ ពាក់អាវពណ៌ឈាមជ្រូក ខោជើងវែងខ្មៅ និងប្រដាប់ដោយកាំភ្លើង
មួយដើម បានដើរមកសំដៅកន្លែងគាត់ធ្វើការ។​ ដោយមិនបាននិយាយអីផង បុរសនោះ បាន
ដកកំាភ្លើងចេញពីក្នុងខ្លួន ហើយវាយចាំទៅលើផ្ទៃមុខ​ របស់គាត់តែម្ដង តែដោយសំណាងដែរ
វាមិនបានចំត្រូវភ្នែករបស់គាត់ទេ

ស្រ្ដីរងគ្រោះ

ហាងលក់អាហារ

ទោះបីជាយ៉ាងណាក៏ដោយ ក៏ស្រ្ដីនោះ កំពុងបានសម្រាកក្នុងមន្ទីរពេទ្យ ខណៈក្រុមប៉ូលីស
បាននឹងកំពុង កំណត់មុខសញ្ញា ជនល្មើសនោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

ដោយ៖​ ណារិន្ទ
ប្រភព៖ dailymail

 


Tags: unbelievable woman thife UK