CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ញំាបង្គា ជ្រលក់ទឹករំដេង


គ្រឿង​ផ្សំ
-បង្គា ១៥០ក្រាម
-ត្រសក់ ៥០ក្រាម
-ស្ពៃក្ដោប​ពណ៌ស ៣០​ក្រាម
-ស្ពៃក្ដោប​ពណ៌ស្វាយ ៣០​ក្រាម
-ប៉េងប៉ោះ ៥០​ក្រាម
-ជី​គ្រប់មុខ ១០ក្រាម
-សណ្ដែក​ដីលីង ១​ស្លាបព្រា​បាយ
-ទឹកស៊ុប​រំដេង ៨ស្លាប​ព្រាបាយ
-រំដេង ៣ចំណិត
-ខ្ទឹមស ៥ក្រាម
-ខ្ទឹម​ក្រហម ៥ក្រាម
-ទឹកត្រី ២​ស្លាបព្រា​បាយ
-ទឹកខ្មេះ ១ស្លាបព្រា​បាយកន្លះ
របៀប​រៀបចំ​គ្រឿង​ផ្សំ
-បង្គា បក​សម្បក​ចេញលាង​ឱ្យស្អាត ហើយ​យកទៅ​ប្រឡាក់​ជាមួយ​ប្រេងខ្យង ស្ករត្នោត
ម្រេច ហើយ​យកទៅ​អាំង។
-ត្រសក់​លាងទឹក​ឱ្យស្អាត ហើយ​ឈូស​ជាសរសៃៗ
-ស្ពៃក្ដោប​ស និង​ស្ពៃក្ដោប​ស្វាយ​លាងទឹក​ឱ្យស្អាត ហើយ​ឈូស​ជាសរសៃៗ
-ប៉េងប៉ោះ​លាងទឹក​ឱ្យស្អាត ហើយ​កាត់​ជាសរសៃៗ
-ជី​គ្រប់មុខ​លាងទឹក​ឱ្យស្អាត ហើយ​បេះយក​តែស្លឹក
-រំដេង​ហាន់​ឱ្យល្អិត ហើយ​យកទៅ​បុកឱ្យ​ម៉ដ្ឋ ពូតយក​តែទឹក
-ខ្ទឹម​ក្រហម និង​ខ្ទឹមស​លាងទឹក​ឱ្យស្អាត ចិញ្ច្រាំ​ឱ្យម៉ដ្ឋ​ហើយ​យកទៅ​ត្រាំ​ជាមួយ​ទឹកខ្មេះ
-មុននឹង​ក្លាយ​ទៅជា  ​ទឹកជ្រលក់​រំដេង  ជាដំបូង​  ត្រូវយក​ទឹករំដេង  ​ដាក់លាយ​ជាមួយ​
ទឹកខ្មេះ​ដែលត្រាំ​ជាមួយ​ខ្ទឹមលាយ​ ចូល គ្នា ហើយ​ត្រូវដាក់​ទឹកត្រី​ចូល​ជាការ​ស្រេច។

របៀប​ធ្វើ
ជាដំបូង​យកបន្លែ​ទាំងអស់​ដែលមាន​ត្រសក់  ស្ពៃក្ដោប​ពណ៌ស  ស្ពៃក្ដោប​ពណ៌ក្រហម
ប៉េងប៉ោះ   ជី​គ្រប់មុខ​លាយ​ចូលគ្នា   បន្ទាប់មក​ត្រូវដាក់​បង្គាចូល​   ស្រូបទឹក​សុះរំដេង
ហើយ​ច្របល់​ចូលគ្នា​ឱ្យសព្វ ទើបដាក់​សណ្ដែក​ដីចូល រួចដួស​ដាក់ចាន​ជាការ​ស្រេច។
ដោយ៖ វណ្ណៈ
ប្រភព៖ Cambodiain Cooking


Tags: Lifestyle khmer food