CamNews

កីឡាអន្តរជាតិ 

ManCity បំបាក់ Arsenal ២-០ ក្រោយចាញ់ Arsenal ជាង ៣៧ ឆ្នាំ

Manchester City មកដល់ឆ្នាំ ២០១៣ នេះគឺជាឆ្នាំលាភរបស់គេហើយដែលទំនាយរបស់អ្នកគ្រប់
គ្នាដែលគេទាយទុកថា ManCity មិនដែលឈ្នះ Arsenal ត្រូវបានបញ្ចប់ដោយសារការប្រកួតកាល
ពីយប់មិញនេះ។

ការប្រកួតកាលពីយប់មិញនេះបានបញ្ចប់ទៅជាមួយលទ្ធផល ២-០ ដែល ManCity បានយកឈ្នះ
Arsenal នៅលើទឹកដីរបស់ Arsenal ផ្ទាល់តែម្ដង។ ក្នុងរយៈពេលជាង ៣៧ ឆ្នាំកន្លងមកហើយដែល
ក្រុម ManCity មិនដែលបានយកឈ្នះក្រុម Arsenal ទាល់តែសោះ ប៉ុន្តែក្នុងការប្រកួតកាលពីយប់
មិញនេះ ManCity បានបំពេញបំណងរបស់ខ្លួនបានសម្រេចតាមរយៈថ្វីជើងរបស់ MILNER នៅនាទី
ទី ២១ និង DZEKO នៅនាទីទី ៣២។

តែយ៉ាងណាការប្រកួតកាលពីយប់មិញនេះ វាហាក់ដូចជាសំណាងមិនល្អមួយសម្រាប់ក្រុម Arsenal
ដែលកីឡាករក្រុមនេះហាក់បីដូចជាមានបញ្ហាជាមួយអាជ្ញាកណ្ដាលលោក Mike Dean ដែលសម្រេច
មិនទទួលយកការស៊ុតបញ្ចូលទីរបស់ KOSCIELNY នៅនាទីទី ១០៕


ដោយ៖ ផានិត
ប្រភពពី៖ Skysport 


Tags: football sport