CamNews

ផលិតផលថ្មី 

កូនថាសហោះ ធ្វើការជំនួសបុគ្គលិកក្នុងភោជនីយដ្ឋាន នៅសឹង្ហបុរី

ក្រុមអ្នកជំនាញព្យាករណ៍ថា Drones នឹងក្លាយជាឧបករណ៍សំខាន់ នាពេលអនាគតរបស់វិស័យ
ដឹកជញ្ជូន ហើយថ្មីៗនេះ សាធារណជន មានការភ្ញាក់ផ្អើល បន្ទាប់ពីភោជនិយដ្ឋានមួយនៅសឹង្ហ
បុរី កំពុងតែសាកល្បងប្រើប្រាស់កូនថាសហោះនេះ ជំនួសអ្នកបម្រើ។

Drones គឺជាឈ្មោះរួមសំដៅលើបណ្ដាឧបករណ៍ហោះ គ្មានមនុស្សបើក ដោយប្រើប្រព័ន្ធបញ្ជាពី
ចម្ងាយតាមរយៈរលកវិទ្យុ។ ភាពខុសគ្នាធំបំផុតរបស់ Drones ធៀបនឹងឧទ្ធម្ភាគចក្រ គឺថា វាអាច
ហោះហើរប្រកបដោយភាពរស់រវើក និងមានលំនឹងល្អ។ ដូច្នេះ ក្នុងវិស័យឧស្សាហកម្មដឹកជញ្ជូន
ក្រុមហ៊ុនជាច្រើន បានប្រើប្រាស់ឧបករណ៍ប្រភេទនេះ ជំនួសឱ្យមនុស្ស។ ក្នុងនោះ ថ្មីៗនេះ
បណ្ដាញភោជនីយដ្ឋាន Timbre Group ដែលមានមូលដ្ឋាននៅសឹង្ហបុរី បានបង្កើតគម្រោង ប្រើ
ប្រាស់ drones ដើម្បីជំនួសបុគ្គលិកបម្រើភ្ញៀវក្នុងភោជនីយដ្ឋាន។

ក្រុមហ៊ុន Infinium Robotics និង Timbre Group បានសហករណ៍គ្នា ក្នុងការផ្គត់ផ្គង់ និងការទទួល
drones សម្រាប់ប្រើប្រាស់ក្នុងភោជនីយដ្ឋានចំនួន ៥ ក្នុងរយៈពេល ១ឆ្នាំខាងមុខ។ “បុគ្គលិក
ពិសេស” ទាំងនេះ នឹងចាប់ផ្ដើមចូលបម្រើភ្ញៀងក្នុងភោជនីយដ្ឋាន ១ ក្នុងចំណោម ៥ របស់ក្រុម
ហ៊ុន Timbre Group នៅចុងឆ្នាំក្រោយ។

លោក Woon ដែលជា CEO របស់ក្រុមហ៊ុន Infinium Robotics យល់ថា ការប្រើប្រាស់ថាសហោះ
drones ក្នុងភោជនីយដ្ឋាន អាចជួយឱ្យម្ចាស់ហាង កាត់បន្ថយប្រាក់ចំណាយបានច្រើន ហើយជួយ
ឱ្យអ្នកបម្រើ មានពេលគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងភោជនីយដ្ឋាន។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Youtube


Tags: Infinium Robotics Woon Drones Timbre Group ថាស​ហោះ ភោជនីយដ្ឋាន