CamNews

ព័ត៌មានបច្ចេកវិទ្យា 

តើអ្នកដឹងទេថា Samsung, Nokia, Sony និយាយកុហកអ្វីខ្លះ នៅថ្ងៃ April Fool?

ថ្ងៃទី០១ ខែមេសា ត្រូវបានប្រជាជនប៉ែកអឺរ៉ុប ចាត់ទុកថា ជាថ្ងៃនិយាយកុហក (April Fool's Day)
ដូច្នេះហើយ មិនត្រឹមតែមនុស្សធម្មតាទេ សូម្បីតែក្រុមហ៊ុនស្មាតហ្វូនល្បីៗដូចជា Samsung, Nokia
និង Sony ក៏បានចូលរួមនិយាយកុហក ធ្វើឲ្យថ្ងៃដំបូងនៃខែមេសានេះ ឲ្យកាន់តែសប្បាយផងដែរ។
បើទោះជាមានមនុស្សមួយចំនួន ត្រូវបានគេភូតកុហក និងជឿថាជាការពិត ប៉ុន្តែបណ្តាផលិតផល
ដែលនិយាយកុកហកទាំងនេះ មិនបានបង្កគ្រោះថ្នាក់ រឺផលប៉ះពាល់អ្វី ដល់ក្រុមហ៊ុន ក៏ដូចជាអ្នក
ប្រើប្រាស់នោះទេ។

ខាងក្រោមនេះ គឺជាបណ្តាផលិតផលដែលក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗ លើកយកមកនិយាយ
កុហកនៅថ្ងៃ April Fool ម្សិលមិញនេះ។ សូមទស្សនាដូចខាងក្រោម៖

ដើមឈើបំលែងបរិស្ថាន ដ៏ឆ្លាតវៃរបស់ Samsung

Samsung បានជ្រើសរើសការណែនាំផលិតផលពណ៌បៃតងមួយ សំរាប់ថ្ងៃ April Fool នៅឆ្នាំនេះ
វាគឺជាគំនិតច្នៃប្រឌិតពីដើមឈើពំលែង បរិស្ថានដ៏ឆ្លាតវៃ (SMART Eco Trees)។ ដើមឈើដ៏ឆ្លាត
វៃរបស់ Samsung មានសមត្ថភាពអាចបំលែងសារធាតុ CO2 ឲ្យទៅជា O2 ដែលផ្តល់អត្ថប្រយោ-
ជន៍ ដល់ផ្លូវដង្ហើមរបស់មនុស្ស ជួយបង្កើតបានជាបរិយាកាសដ៏បរិសុទ្ធ។ មិនគ្រាន់តែធ្វើឲ្យ បរិ-
យាកាស បរិសុទ្ធល្អនោះទេ ដើមឈើដ៏ស្អាតវៃនេះ នៅអាចបញ្ចេញក្លិនតាមរយះ S Buds, ដែល
មានឥទ្ធិពលធ្វើឲ្យត្រជាក់តំបន់នៅជុំវិញ, Group Play (ការរួមផ្សំនូវដើមឈើជាច្រើន ដើម្បីបង្កើន
ប្រសិទ្ធភាព ដល់កម្មវិធីផ្សេងៗដូច Galaxy S4), Smart Share អាចចែករំលែកដើមឈើជាមួយមិត្ត
ភក្តិ និងគ្រួសារ... ក្រៅពី SMART Eco Trees, Samsung នៅមាន Eco Tree mini សំរាប់បណ្តា
Applications នៅក្នុងផ្ទះថែមទៀតផង។

Microwave Nokia

កាលពីថ្ងៃម្សិលមិញ Nokia បានណែនាំម៉ាស៊ីន Microwave ជាមួយអេក្រង់ Touchscreen និងមាន
ការរចនាម៉ូតតាម Style របស់ស៊េរីស្មាតហ្វូន Nokia Lumia។ វាត្រូវបានដាក់ឈ្មោះថា 5AM-TH1N6
Constellation ជាមួយថាមពល 5.000W។ ក្រៅពីសមត្ថភាពដូចជាម៉ាស៊ីន Macrowave ធម្មតា ផលិត
ផលដ៏គួរឲ្យចាប់អារម្មណ៍ពី Nokia នេះ នៅមានបំពាក់នូវកាមេរ៉ាថតរូប ដើម្បីចែករំលែករូបភាពនៅ
លើFacebook បណ្តាម្ហូបឆ្ងាញ់ៗអស្ចារ្យទៀតផង។ Nokia បានសន្យាថា នឹងបញ្ចេញនូវ Version តូច
ជាងនេះមួយ និង Version ទំហំ 10" មួយទៀតផងដែរ ដែលសព្វថ្ងៃកំពុងស្ថិតនៅក្នុងដំណាក់កាល
អភិវឌ្ឍ។ Nokia បាននិយាយថា នឹងដាក់លក់ Constellation ក្នុងតំលៃ 399 EUR នៅត្រីមាសទី II
នេះ។

កាសស្តាប់តន្រ្តីសំរាប់សត្វឆ្មា របស់ Sony


Sony សំលឹងឃើញ ក្នុងការបញ្ចេញលក់នូវឧបករណ៍សំរាប់សត្វចិញ្ចឹមដូចជា សត្វឆ្មាជាដើម។ ពួក
គេបានបង្ហាញណែនាំនូវ កាសស្តាប់តន្រ្តីផ្ទាល់ខ្លួនមួយសំរាប់សត្វឆ្មា។ នេះគឺជាផលិតផលស្ថិតក្នុង
ស៊េរី Animalia, ក្រៅពីកាស នៅមាន TV 4K សំរាប់សត្វសុនខ និង Speaker សំរាប់កណ្តុរ hamster
ផងដែរ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Some fun products april fool's day hightech news