CamNews

ព័ត៌មានបច្ចេកវិទ្យា 

CAMEMIS ៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ ផ្តល់ជូនដោយឥតគិតថ្លៃ

តើអ្វីទៅជាសារៈសំខាន់នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ (Education Management Information
System) ក្នុងការធ្វើផែនការ ប្រសិទ្ធិភាពគ្រប់គ្រងក្នុងសាលារៀន ការប្រមូលទិន្នន័យសម្រាប់វិភាគ
ការចែករម្លែកព័ត៌មាន និងតម្លាភាពក្នុងវិស័យអប់រំ ដើម្បីជួយបំពេញគោលបំណងអភិវឌ្ឍន៍របស់
ប្រទេសនីមួយៗ?

វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា (ICT) គឺជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជួយដល់កិច្ច
ខិតខំប្រឹងប្រែងក្នុងកំណែទំរង់វិស័យអប់រំ។ ការប្រើប្រាស់ ICT មានការរីកចម្រើនយ៉ាងឆាប់រហ័ស
លើពិភពលោក លើគ្រប់វិស័យ។ ទោះបីជាយ៉ាងណា ក៏ការប្រើប្រាស់ ICT ក្នុងវិស័យអប់រំនៅមាន
កម្រិត ដោយសារ ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ  មិនទាន់សម្បូរបែប កង្វះខាតថវិកា និងឆន្ទៈគាំ
ទ្រដោយអ្នកធ្វើ គោលនយោបាយ លើវិស័យអប់រំ។

ធនាគារពិភពលោក បានផ្តល់មូលនិធិដល់គម្រោងជាច្រើនទូទាំងពិភពលោក ក្នុងរយៈពេលជា
ច្រើនឆ្នាំកន្លងមកនេះ ដែលទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ។ ទោះបីជាយ៉ាងណា ការប្រើ
ប្រាស់នូវប្រព័ន្ធ នេះនៅមានការខ្វះខាតនៅតាមបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសកំពុង
អភិវឌ្ឍដូចជា ព្រះរាជាណាចក្រកម្ពុជាយើងនេះ។  ដូចនេះហើយ ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំមួយ
ឈ្មោះថា CAMEMIS (ខេមមីស) ត្រូវបានអភិវឌ្ឍឡើងដើម្បីជួយដល់សាលារៀន និងសាកលវិទ្យា
ល័យនានាលើពិភពលោក ក្នុងប្រទេសកំពុងអភិវឌ្ឍ ដោយឈរលើទស្សនៈវិស័យរបស់ខ្លួន ដើម្បី
ផ្តល់នូវប្រព័ន្ធមួយដែលមានមុខងារសព្វបែបយ៉ាងក្នុងការគ្រប់គ្រងវិស័យអប់រំ និងត្រូវបានប្រើប្រាស់
ដើម្បីប្រយោជន៍សង្គម ដូចសេវាសាធារណៈផ្សេងៗទៀតផងដែរ។

CAMEMIS គឺផ្តល់ជូនដោយឥតគិតថ្លៃ ចំពោះសាលារៀន សាកលវិទ្យាល័យ ឬស្ថាប័នអប់រំនានា
ក្នុងព្រះរាជាណាចក្រ​កម្ពុជា ដើម្បីគ្រប់គ្រងការងាររដ្ឋបាលសំខាន់ៗរបស់សាលារៀនទាំងមូល
ដូចជា​ ការគ្រប់គ្រងសិស្ស​ គ្រូបង្រៀន ម៉ោងបង្រៀន ការបង់ថ្លៃរបស់សិស្ស ការបង់ប្រាក់ខែគ្រូប
ង្រៀន មុខវិជ្ជា  គ្រប់គ្រងថ្នាក់រៀននិងបរិក្ខាសិក្សា កាលវិភាគសិក្សា វិន័យ វត្តមាន ពិន្ទុ សៀវភៅ
សិក្ខាគារិក។ល។

CAMEMIS ផ្តល់លទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងតាមដានការសិក្សារបស់សិស្សឬនិស្សិត កាត់
បន្ថយការចំណាយ និងផ្តល់របាយការណ៏វិភាគសំខាន់ៗ ដើម្បីជួយដល់អ្នកគ្រប់គ្រង ធ្វើការសម្រេច
ចិត្តបានត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។ ប្រព័ន្ធនេះដំណើរការជាលក្ខណៈ Web
-Based ដែលនិស្សិត អាណាព្យាបាល គ្រូបង្រៀន, បុគ្គលិកសិក្សា​ និងអ្នកគ្រប់គ្រងសាលា អាចប្រើ
ប្រាស់ប្រព័ន្ធនេះនៅកន្លែងណាក៏បានតាមរយៈបណ្តាញ​អ៊ីនធឺណែត ដើម្បីបង្កលក្ខណៈទំនាក់ទំនង
គ្នាទៅមក និងទទួលព័ត៌មានពីសាលារៀន ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៏របស់ CAMEMIS ផ្តល់ដល់​សាលារៀន សាកលវិទ្យាល័យ ឬ
ស្ថាប័នអប់រំ៖

ផ្តល់អត្តប្រយោជន៏ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ពង្រឹងគុណភាព និងការប្រកួត
ប្រជែង

 • -សាលាអាចគ្រប់គ្រងការពង្រឹកសាខាបន្ថែមតាមខេត្ត ក្រុងនានា បានយ៉ាងងាយស្រួល
 • -ផ្តល់របាយការណ៏លឿន និងច្បាស់លាស់
 • -សាលាទទួលបានប្រសិទ្ធិភាពខ្ពស់ និងកាត់បន្ថយការចំណាយរដ្ឋបាល
 • -ប្រព័ន្ធនេះពុំត្រូវអោយបង់ថ្លៃអាជ្ញាប័ណ្ណ ដោយផ្តល់ជូនដោយឥតគិតថ្លៃ
 • -មានសុវត្ថិភាពខ្ពស់
 • -បង្កើនការចូលរួមរវាងសិស្ស អាណាព្យាបាល គ្រូបង្រៀន នាយកសាលា។ល។

ផ្តល់អត្ថប្រយោជន៏ដល់អ្នកគ្រប់គ្រងក្នុងស្ថាប័នអប់រំ

 • -អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ មានប្រសិទ្ធិភាព និងទាន់ពេលវេលា តាមរយៈរបាយការណ៍
  ដែល​អាច​ទាញបានលឿន និងច្បាស់លាស់
 • -ចំណាយបុគ្គលិកការិយាល័យសិក្សាតិចជាងមុន តែការធ្វើការមានប្រសិទ្ធិភាពខ្ពស់
 • -ជួយការបន្ថយពេលវេលាអ្នកគ្រប់គ្រង ដែលរវល់ជួយការងាររដ្ឋបាលថ្នាក់ក្រោម ហើយយកពេល
  ​វេលាទាំងនេះ ទៅផ្តោតលើ​ការងារសំខាន់ៗ ដើម្បី​សម្រេចផែនការយុទ្ធិសាស្ត្រ និងគោលដៅចំបង​
  របស់សាលា។


ផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក

 • -ផ្តល់ព្រឹត្តប័ត្រពិន្ទុ លិខិតបញ្ជាក់ និងឯកសារផ្សេងៗ ដល់សិស្សបានទាន់ពេលវេលា
 • -ផ្តល់ព័ត៌មាន ឬសេវាកម្មដល់គ្រូ និងសិស្សបានរហ័សនិងទាន់ពេលវេលា
 • -ទាញយករបាយការណ៏ប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ បានទាន់ពេលវេលា
 • -ងាយស្រួលគ្រប់គ្រង និងស្វែងរកព័តមានរបស់បុគ្គលិក គ្រូ សិស្ស និងឳពុកម្តាយ
 • -កាត់បន្ថយការផ្ទុកឯកសារច្រើន ជាន់គ្នា
 • -កាត់បន្ថយការព្រីនឯកសារច្រើន និង ជៀសវាងការបាត់បង់​ឯកសារ
 • -ងាយស្រួលផ្តល់ព័តមានដល់សិស្ស អាណាព្យាបាល គ្រូបង្រៀនបានទាន់ពេលវេលាតាមរយៈ
  អ៊ីម៉េល ឬ SMS
 • -គ្រប់គ្រងការបង់ថវិកាសិស្ស ការបង់ថ្លៃម៉ោងគ្រូបង្រៀន និងចំណូលចំណាយផ្សេងទៀតយ៉ាង
  ងាយស្រួល


ផ្តល់អត្ថប្រយោជន៏ដល់សាស្ត្រាចារ្យ

 • -កាត់បន្ថយការស្នើសុំព័តមានពីបុគ្គលិកការិយាល័យសិក្សាដូចជា៖​ កាលវិភាគបង្រៀន បញ្ជីឈ្មោះ
  ​សិស្ស បញ្ជី​អវត្តមាន បញ្ជី​ពិន្ទុ។ល។
 • -ងាយ​ស្រួល​គ្រប់គ្រង​អវត្តមាន​របស់សិស្ស
 • -ងាយស្រួល​គណនាពិន្ទុរបស់សិស្សដោយស្វ័យប្រវត្តិ
 • -ងាយស្រួលតាមដានម៉ោងបង្រៀនរបស់ខ្លួន


ផ្តល់អត្ថប្រយោជន៏ដល់សិស្ស

 • -ងាយស្រួលទទួលព័ត៌មាន និងថ្ងៃឈប់សម្រាករបស់សាលា បានទាន់ពេលវេលា
 • -ងាយស្រួលមើលព័ត៌មានសំខាន់ៗរបស់សិស្សដូចជា៖
  • កាលវិភាគសិក្សា (មុខវិជ្ជា​, គ្រូបង្រៀន, ថ្ងៃ, បន្ទប់ និងម៉ោងរៀន) កិច្ចការរបស់គ្រូ ការអវត្តមាន
  • ពិន្ទុប្រឡង ព្រឹត្តប័ត្រពិន្ទ និងសៀវភៅសិក្ខាគារិក។

ផ្តល់អត្ថប្រយោជន៏ដល់អាណាព្យាបាល

 • -តាមដានស្ថានភាពទូទៅទៅលើការសិក្សារបស់សិស្ស ដូចជា៖ កាលវិភាគសិក្សារបស់សិស្ស

អវត្តមាន ការធ្វើកិច្ចការឬលំហាត់នៅផ្ទះ និងពិន្ទុ
-ជម្រុញឳពុកម្តាយ ចូលរួមជួយអប់រំបន្ថែមទៅលើចំណុចខ្វះខាតរបស់សិស្ស
-ទទួលបានព័ត៌មានផ្សេងៗ និងថ្ងៃឈប់សម្រាករបស់សាលា បានទាន់ពេលវាលា
-ជំរុញឳពុកម្តាយអោយចូលរួមសកម្មជាមួយសាលា

លោកអ្នកអាចសាកល្បងប្រើប្រាស់ប្រព័ន្ធនេះបាន ដោយចូលមើលសេចក្តីណែនាំមួយចំនួន តាម
គេហទំព័រ៖ http://www.camemis.com.kh/index.php/demo

CAMEMIS ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន VikenSoft ប្រទេសអាល្លឹម៉ង់ ដែលការរចនា អភិ
វឌ្ឍកូដ និងនីតិវិធីដំណើការរបស់ប្រព័ន្ធនេះ ផ្អែកទៅតាម​បទដ្ឋាន​ប្រព័ន្ធអប់រំអន្តរជាតិ។  សព្វថ្ងៃ
ប្រព័ន្ធនេះបានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដោយមានការ​ចូលរួមពីក្រុមហ៊ុន ខេមហ្វឺស
តិចណូឡូជី។ CAMEMIS អាចប្រើប្រាស់ស្របជាមួយប្រព័ន្ធអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា
 ហើយមានផ្ទាំងប្រើប្រាស់ជាភាសាខ្មែរទៀតផង ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ  ៖
www.camemis.com.kh  ឬ www.vikensoft.info

 

ដោយ ៖ សីហា
ប្រភព ៖ CAMEMIS


Tags: camemis free services Cambodia