CamNews

ផលិតផលថ្មី 

Galaxy Tab 2 7.0 Student Edition ថែម dock keyboard តំលៃមិនផ្លាស់ប្តូរ

Version សំរាប់សិស្ស និស្សិតនេះអាចនឹងត្រូវបានដាក់លក់នៅលើគេហទំព័រ Best Buy
នៅថ្ងៃទី19/8 ខាងមុខនេះ ក្នុងតំលៃ 249 USD។

ប្រភពព័ត៌មានមួយរបស់ Phone Arena បានឲ្យដឹងថា គំរូ Galaxy Tab 2 7.0 version សំរាប់សិស្ស
និស្សិតនឹងត្រូវបានដាក់លក់នៅលើ Best Buy នៅថ្ងៃទី19/8 ខាងមុខនេះ។ ផលិតផលនេះអាចត្រូវ
បានលក់ក្នុងតំលៃមិនផ្លាស់ប្តូរគឺ 249 USD ប៉ុន្តែត្រូវបានភ្ជាប់មកជាមួយនូវ dock keyboard រួមខ្សែ
connect USB។

Galaxy Tab 2 Student Edition អាចនឹងដាក់លក់នៅថ្ងៃទី19/8 ខាងមុខ

Galaxy Tab 2 7.0 ប្រើប្រាស់នូវអេក្រង់ទំហំ 7" inch ជាមួយកំរិតពន្លឺ 1.024 x 600 pixel។ Model
នេះត្រូវបានបំពាក់ CPU Dual Core ល្បឿន 1 GHz, RAM 1 GB និងកាមេរ៉ា 3 megapixel។ Tab 2
7.0 មានទម្ងន់ 344g កំរាស់ 105mm, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.0 ដែលមានស្រាប់ក្នុង
ម៉ាស៊ីននិង មាន webcam VGA នៅផ្នែកខាងមុខ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Tab 2 7.0 Student Edition keyboard dock samsung tablet 19/8 249$ hightech