ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពវីដេអូ នៃកូនង៉ែតស្រីតូចម្នាក់ ដែលមានអាយុមិន
ទាន់ដល់ ២ឆ្នាំផង បែរជាចេះហែលទឹក ដូចមនុស្សធំនោះ គឺបានធ្វើអោយមនុស្សជាច្រើន
នាក់មានការភ្ងាក់ផ្អើល និងកោតសរសើរ ពីភាពក្លាហាន របស់នាងតូចនោះ ផងដែរ។
អ្វីដែលអស្ចារ្យនោះ គឺសកម្មភាពហែលទឹករបស់នាងតូចនោះ អាចហែលផ្កាប់ ឬផ្ងារបានដូច
មនុស្សពេញវ័យអញ្ចឹង។ ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័របរទេសមួយបានចុះផ្សាយ
ដែរថា កូនក្មេងស្រីតូចនេះ គឺមានឈ្មោះ Elizabeth មានវ័យ ១៦ខែ(តែមិនបានប្រាប់ពីសញ្ជា
តិឡើយ) ប្រហែលជាទំនង បាននឹងកំពុងបង្ហាត់ហែលទឹក ដោយគ្រូបង្ហាត់ផ្នែក Infant Swim
ming Resource (ISR)។
ជាមួយគ្នានេះផងដែរ នៅពេលដែលវីដេអូនេះ បានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធរណេតក៏
មានមនុស្សជាច្រើន បានរិះគន់ផងដែរ ថាសកម្មភាពរបស់កូនស្រីតូចនោះ គឺមានអ្នកបង្ខំពី
ក្រោយ ទោះបីជានាងចង់ឈប់សម្រាកបន្ដិចក៏ដោយ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail