ត្រូវបានប្រកាសបង្ហាញតាំងពីខែមិថុនា ជាមួយនឹងការឧទ្ទេសនាមជា ស្មាតហ្វូនដំបូងគេ ដែលនឹងប្រើ ប្រាស់ប្រព័ន្ធប្រតិបត្តិការ Tizen ប៉ុន្តែមកដល់នេះ Samsung Z នៅតែមិនទាន់បង្ហាញខ្លួននៅលើទីផ្សារ នៅឡើយទេ។ បើតាមការរំពឹងទុក Samsung នឹងណែនាំបង្ហាញឧបករណ៍នេះ នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។ មូលហេតុនៃការពន្យារពេលរហូតមកដល់ពេលនេះ គឺប្រព័ន្ធប្រតិបត្តិការ Tizen នៅមិន ទាន់មាន Application មូលដ្ឋាន គ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។ មិនមាន Application ច្រើន មានន័យ ថា នោះមិនចំជាស្មាតហ្វូនពិតប្រាកដមួយឡើយ។
តាមរយះ Samsung ដដែល ពេលវេលាល្អបំផុតដើម្បីនាំយក Z បង្ហាញខ្លួននៅលើទីផ្សារ គឺប្រហែលជា នៅក្នុងត្រីមាសនេះ។ ក្នុងនោះ លទ្ធភាពច្រើន បញ្ហាស្តីពី Application នឹងត្រូវបានសារជីវកម្មកូរ៉េ ដោះ ស្រាយបានក្នុងពេលវេលា ដ៏ឆាប់ៗខាងមុខនេះ។
ថ្មីៗនេះ នៅក្នុងសន្និសិទ សម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ Tizen ម៉ូដែលពណ៌មាសរបស់ Samsung Z បានបង្ហាញខ្លួន ជាមួយនឹងរូបភាពដ៏ច្បាស់ៗច្រើនគួរសម។ កំរិតតំលៃលក់ផ្លូវការរបស់ស្មាតហ្វូននេះ នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ប៉ុន្តែប្រាកដណាស់វានឹងមិនមានតំលៃថ្លៃជាង Galaxy S5 នោះ ឡើយ។ ជាមួយនឹងអេក្រង់ទំហំ 4,8 inch រីសូលុយហ្សិន 720p និង CPU Snapdragon ជំនាន់មុន, Samsung Z ហាក់ដូចគ្រាន់តែជាម៉ូដែលស្មាតហ្វូន ស្ថិតក្នុងស៊េរីមធ្យម ប៉ុណ្ណោះ។
រូបភាពថ្មីៗបំផុតមួយចំនួន ស្តីពី Samsung Z:
ប្រែសម្រួល៖ សិលា
ប្រភព៖ zing