CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung Galaxy A នាំភាពរំជើបរំជួលដល់អ្នកចូលចិត្ត Selfie

ភ្នំពេញ៖ បច្ចេកវិទ្យាកាន់តែទំនើប មនុស្សតែងតែផ្លាស់ប្តូរទម្លាប់ប្លែកៗ ទៅតាមរបត់សង្គម ដូចជារយៈពេលពីរ ឬបីឆ្នាំចុងក្រោយនេះ មនុស្សនាំគ្នានិយមការថតរូបខ្លួនឯង ឬ Selfie មិនថាតែយុវវ័យទេ សូម្បីតែតារាហូលីវូតល្បីៗ ឬអ្នកដឹកនាំធំៗក៏និយមថត Selfie ដោយប្រើទូរស័ព្ទដៃរបស់ខ្លួនផងដែរ។


យ៉ាងណាមិញ ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A បានទទួលការពេញនិយមយ៉ាងខ្លាំង ក្នុងស្រទាប់យុវវ័យកម្ពុជា ដែលនិយមថត Sefie រួចបង្ហោះ Facebook ក៏ដូចចែកចាយដល់មិត្តភក្តិ លើបណ្តាញសង្គមផ្សេងៗ ដោយសារស្មាតហ្វូនប្រភេទនេះ មានមុខងារខាង Selfie បានល្អឥតខ្ចោះ និងទើបចេញលក់លើទីផ្សារកម្ពុជា ក្នុងឆ្នាំ២០១៥។

ដោយមើលឃើញពីតម្រូវការរបស់អតិថិជន ក្រុមហ៊ុន សាមសុង បានធ្វើការថែមជូនដង Selfie តម្លៃ ២៥ដុល្លារអាមេរិក ដោយឥតគិតថ្លៃ រាល់ការជាវ Samsung Galaxy A ណាមួយក៏ដោយ។
លោក ហ្គីហាន់ លី អគ្គនាយកក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ បានមាន ប្រសាសន៍ថា «ការលក់ទូរស័ព្ទស្មាតហ្វូន Samsung Galaxy A Series ដណ្តើមបាន ចំណែកទីផ្សារ គួរឲ្យកត់សម្គាល់ ទោះបីជាទូរស័ព្ទប្រភេទ Samsung Galaxy A នេះ ទើបតែចេញលក់លើ ទីផ្សារ ក្នុងឆ្នាំ ២០១៥ នេះក៏ដោយ»។


លោកបន្តទៀតថា ទូរស័ព្ទស្មាតហ្វូន Galaxy A3, Galaxy A5 និង Galaxy A7 ជាប្រភេទទូរស័ព្ទដៃទំនើប ដែលមានភ្ជាប់ជាមួយនូវកម្មវិធីថតរូប Selfie ប្លែកៗច្រើនម៉ូដ ក្នុងនោះ ការប្រើដៃជាសញ្ញាដើម្បីថត ដោយមាន កាមេរ៉ាមុខរហូតដល់ ៥មេហ្គាភិចសែល ពិសេសបំផុត សម្រាប់យុវវ័យដែល ចូលចិត្តបង្ហាញស្ទីលកាលីប ប្លែកៗរបស់ខ្លួន។

ប្អូនប្រុស ជា សត្យា ដែលកំពុងតែចាំទិញទូរស័ព្ទដៃ Samsung Galaxy A7 នៅហាង KLDis សាខាពេទ្យចិន បានឲ្យដឹងថា «បន្ទាប់ពីខ្ញុំបានឆែកឃើញព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ របស់ Samsung Galaxy A ភ្លាម ខ្ញុំក៏ចាប់អារម្មណ៍ភ្លាមតែម្តង ព្រោះខ្ញុំចូលចិត្តកម្មវិធីថត Selfie ប្លែកៗ ហើយម្យ៉ាងមានថែមដង Selfie មួយទៀតផងនោះ ខ្ញុំក៏សម្រេចចិត្តមកទិញតែម្តង»។

ក្រុមហ៊ុន Samsung កំពុងធ្វើការផ្តល់ជូនដ៏ពិសេសនេះ នៅតាមបណ្តាហាងទូរស័ព្ទ នានានៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ កំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត ក្រុងព្រះសីហនុ និងកំពង់ស្ពឺ រយៈពេល១០ថ្ងៃ ចាប់ពី ថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែកក្កដានេះ។ ក្រុមហ៊ុននៅមិនទាន់បិទ បញ្ចប់ការផ្តល់ជូនដងថតដ៏ស្រស់ស្អាតនេះនៅឡើយទេ ដូច្នេះរាល់ អតិថិជន ដែលចាប់អារម្មណ៍ សូមកុំភ្លេចទៅកាន់ ហាងទូរស័ព្ទ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីរកទិញទូរស័ព្ទ Samsung Galaxy A ស៊េរីណាមួយដែលលោកអ្នកពេញចិត្ត៕

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com


ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge