អ្នកដឹកនាំក្រុម Huddersfield Town ពេលនេះហាក់បីដូចជាកំពុងភ័យខ្លួនយ៉ាងខ្លាំងទោះបីជាលោក
បានដឹកនាំក្រុមនេះ ឱ្យទទួលបានពានរង្វាន់ Championship កាលពីឆ្នាំ ២០១១ ក្ដីក៏វាគ្រាន់តែជាអតីត
កាលតែប៉ុណ្ណោះ មកដល់ពេលនេះក្រុមនេះកំពុងតែឋិតនៅលំដាប់លេខ ១៨។
កាលពីសប្ដាហ៍មុនក្រោយពេលដែល Huddersfield ត្រូវបាន Watford លុត ៤-០ មកនោះវាបានធ្វើ
ឱ្យលោក Simon Grayson នៅមិនស្ងាមទាល់តែសោះ ហើយតាំងពីខែវិច្ឆិកាមកដល់ខែមករានេះក្រុម
របស់លោកឈ្នះបានតែម្ដងគត់ហើយឈ្នះទាំងប្រផិតប្រផោយទៀតផង។
Dean Hoyle ថៅកែរបស់ក្លឹបនេះបានប្រាប់ឱ្យដឹងតាមរយៈគេហទំព័រផ្ទាល់របស់ក្លឹបថាលោកកំពុងតែ
ឋិតនៅក្នុងដំណាក់កាលមិនសមស្រប ហើយលោកបានកោះប្រជុំជាមួយលោក Simon ផងដែរជុំវិញ
បញ្ហានេះ ហើយលោក Simon បានប្រាប់ថាការទទួលបានពាន Championship ក្នុងរដូវកាល ២០១១
វាមិនមែនជាសំណាងនោះទេ វាគឺជាការខិតខំរបស់លោកពិតៗ ហើយលោកនឹងធ្វើគ្រប់បែបយ៉ាងគឺ
ដើម្បីឱ្យក្រុមបាល់ទាត់មួយនេះមានមុខឡើងវិញឱ្យទាល់តែបាន ក៏ដូចជាការពារអាជីពរបស់លោក
ផងដែរ៕
ដោយ៖ ផានិត
ប្រភពពី៖ K14