CamNews

យល់ដឹង 

អត្ថប្រយោជន៍ សណ្តែកខៀវ ក្នុងការលុបបំបាត់ ស្នាមអុជខ្មៅលើផ្ទៃមុខ

សណ្តែកខៀវ ក្រៅពីផ្តល់នូវឪជាតិរសដ៏ឆ្ងាញ់ហើយ វាថែមទាំងជួយ លុបបំបាត់ស្នាមអុជខ្មៅ ដែលបណ្តាលមក ពីរោគមុន មុខជាំខ្មៅ ឬបណ្តាលមកពីការរលាកកម្តៅថ្ងៃ ព្រមទាំងស្នាមពពាល ដែលកើតចេញ ពីអាការកន្ទួលរមាស់បានទៀតផង។

សម្រាប់វិធីធ្វើវិញ អ្នកគ្រាន់តែយកសណ្តែកខៀវ ចំនួន៣ស្លាបព្រាបាយ ព្រមទាំងផ្លែត្របែកមួយផ្លែ យកមកលាងឲ្យស្អាត ហើយស្ងោរវាឲ្យឆ្អិនបន្ទាប់ យកវាទៅកិន ឲ្យម៉ដ្ឋ ក៏ប៉ុន្តែមិនគួរឲ្យល្អិតពេកទេ។

ដំណាក់កាលបន្តទៀត គឺអ្នកត្រូវយកប្រេងម្កាក់ ចំនួន២ស្លាបព្រា ចាក់លាយកូរ ចូលគ្នាឲ្យសព្វ។ រួចយកល្បាយដែល បានធ្វើ រួចនេះ ទៅដុសខាត់នៅលើស្បែកដែល មានស្នាមអុជខ្មៅ ដោយចំណាយពេល ប្រមាណជា៥នាទី ទើបងូតទឹកដុសសាប៊ូរ ជំរះជាធម្មតា។ វិធីនេះអាចជួយ ធ្វើឲ្យស្បែកកាន់តែមាន ភាពស្រស់ថ្លា ហើយថែមទាំងស្នាម អុជខ្មៅដទៃៗ ទៀតក៏រលុបអស់ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh