Samsung Galaxy S5 Prime មិនត្រឹមតែបំពាក់គ្រឿងម៉ាស៊ីនលំដាប់កំពូលៗនោះទេ តែវាក៏មាន
តម្លៃទាប គួរឱ្យចាប់អារម្មណ៍ផងដែរ។
ព័ត៌មានថ្មីៗ ស្ដីអំពី Samsung Galaxy S5 Prime តម្លៃទាបនេះ បង្ហាញខ្លួននៅក្នុងឯកសារមួយ
នៅឥណ្ឌា ដែលបានឱ្យដឹងថា ស្មាតហ្វូន ដែលមានឈ្មោះកូដ SM-G906 នេះ ត្រូវបាននាំចូល
ដល់ព្រលានយន្ដហោះ Delhi ។ Galaxy S5 Prime ត្រូវបានគេជឿថា ជាកំណែមួយដែលកំពុង
ស្ថិតក្នុងដំណាក់កាលសាកល្បង និងវាយតម្លៃ។
ឯកសារខាងលើ បានបង្ហាញច្បាស់ថា Galaxy S5 Prime មានតម្លៃ ៣៥៥ដុល្លារ នៅឥណ្ឌា ។
ប៉ុន្ដែ ក្នុងឯកសារមួយផ្សេងទៀត ដែលមានទាក់ទិននឹងម៉ូដែលស្មាតហ្វូន Moto E បង្ហាញ
និយាយថា តម្លៃរបស់ Galaxy S5 Prime គឺត្រឹមតែ ១៣៧ដុល្លារ ប្រហាក់ប្រហែលនឹងតម្លៃលក់
រាយ ១២៩ដុល្លារ ដូច្នេះ គេឃើញថា តម្លៃរបស់ S5 Prime នៅឥណ្ឌា ក៏ប្រហែលនឹងតម្លៃផ្លូវ
ដែលក្រុមហ៊ុន Samsung បានប្រកាស។
Galaxy S5 Prime នឹងជាកំណែលំដាប់ខ្ពស់ បន្ទាប់ របស់ Samsung ព្រោះវាត្រូវបានផលិតឡើង
អំពីវត្ថុធាតុល្អជាងមុន។ គែម និងសម្បកផ្នែកខាងក្រោយ ត្រូវបានធ្វើឡើងអំពីលោហធាតុ។
ទូរស័ព្ទឆ្លាតវៃ Galaxy S5 Prime បំពាក់អេក្រង់ ៥,២អ៊ិន្ឈ៍ រីសូលូសឹន QHD, ប្រូសេសឺរ Qualcomm
Snapdragon 805 quad-core 2.5GHz, GPU Adreno 420, RAM 3GB និងអាចទាញយកទិន្នន័យ
ក្នុងល្បឿនដល់ទៅ 225Mbps ។
អំពីរចនារូបរាង គេឃើញថា S5 Prime នឹងមិនមានការផ្លាស់ប្ដូរច្រើនប៉ុន្មាន ធៀបនឹងកំណែ S5 ។
កាលបរិច្ឆេទនៃការបង្ហាញខ្លួនរបស់ S5 Prime នឹងនៅក្នុងខែក្រោយនេះ ប៉ុន្ដែ ជាមួយនឹងតម្លៃ
ដ៏ទាប នៅឥណ្ឌានេះ យើងទាំងអស់គ្នា ប្រហែលជាត្រូវការព័ត៌មានច្រើន និងជាក់ច្បាស់ជាងនេះ
ព្រោះថា S5 Prime បច្ចុប្បន្ន គ្រាន់តែជាម៉ូដែលគំរូ ដែលកំពុងត្រូវបានធ្វើការសាកល្បង។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sammobile/tech