CamNews

ផលិតផលថ្មី 

កងដៃទំនើប បង្ហាញអេក្រង់ ស្រមោល លើស្បែកដៃ អាច​ប្រើ​ដូច​ស្មាត​ហ្វូន

ឧបករណ៍ឆ្លាតវៃសម្រាប់ពាក់នៅនឹងដៃ តែងតែមានអេក្រង់ពិតមួយ ដើម្បីឱ្យគេ អាចប្រើប្រាស់
កម្មវិធីនានារបស់វ ប៉ុន្ដែ ថ្មីៗនេះ កងដៃ Cicret បែរជាមានសមត្ថភាពបង្ហាញអ៊ីនធឺរហ្វេសស្រមោល
នៅលើស្បែកដៃរបស់អ្នកប្រើប្រាស់។

អ្នកប្រហែលជាធ្លាប់បានដឹង អំពីចិញ្ចៀនបញ្ចាំងរូបសាក់នៅលើម្រាមដៃ និងកងដៃដែលមានបំពាក់
ម៉ាស៊ីនបញ្ចាំងរូបភាព។ កងដៃ Cicret ក៏មានមុខងារបែបនេះ ប៉ុន្ដែ អ្នកប្រើប្រាស់ អាចបញ្ជា ឬប្រើ
កម្មវិធីរបស់វា ដោយការប៉ះទៅលើស្បែករបស់ខ្លួន ដូចទៅនឹងអេក្រង់ស្មាតហ្វូន។

ឧបករណ៍នេះ អាចតភ្ជាប់នឹងស្មាតហ្វូន ឬថេប្លេត តែ Cicret មិនមែនជាស្មាតហ្វូន ឬស្មាតបែន
នោះទេ ព្រោះវាមិនមានអេក្រង់។ ជំនួសមកវិញ Cicret គឺជាកងដៃមួយ ដែលមានបំពាក់មាស៊ីន
បញ្ចាំង រួមនឹងបណ្ដាសេនសឺររយៈចម្ងាយឆ្ងាយ ស្រដៀងនឹង Leap Motion របស់ HP ។ ដូច្នេះហើយ ទើបគេអាចប្រតិបត្តិកម្មវិធីនានារបស់វា ដោយគ្រាន់តែអូស ឬប៉ះស្រមោលអ៊ីធឺរហ្វេស ដែលបង្ហាញ
រូបរាងនៅលើស្បែកដៃរបស់ខ្លួន។

បច្ចុប្បន្ន Cicret កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង និងមិនទាន់មានកំណែណាមួយសម្រាប់
លក់ក្នុងទីផ្សារនៅ ឡើយ។ ក្រុមអ្នកអភិវឌ្ឍ ក៏បានស្នើឱ្យអ្នកដែលមានបំណងទិញប្រើប្រាស់ រង់
ចាំ និងតាមដានរាល់កម្មភាព និងភាពលំអិតរបស់ឧបករណ៍នេះ ដើម្បីចៀសវាងទិញចំរបស់ក្លែង
ក្លាយ។

Cicret មិនបានស្វែងរកទុន តាមរយៈគេហទំព័រប្រមូលទុនល្បីៗនាបច្ចុប្បន្ន ប៉ុន្ដែ ពួកគេកំពុងតែ
ទទួលយកខ្ទង់វិវិយោគ ពីអ្នកជំនួញ តាមរយៈគេហទំព័ររបស់ពួកគេតែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cicret/Slashgear


Tags: Cicret កងដៃ កងដៃឆ្លាតវៃ bracelet