ព័ត៌មានរូបភាព ប្រចាំសប្តាហ៍ ៖ ជាការពិត ក្នុងអំឡុងពេល មួយសប្តាហ៍ពេញកន្លងមកនេះ ក្រុមការ ងារទំព័រខេមញូវ បានព្យាយាម នាំមកជូនលោកអ្នក នូវព័ត៌មាន ទូទាំងពិភពលោក ក្នុងនោះ រួមមាន ព័ត៌មានទាន់ហេតុការណ៍ ដែលទើបតែកើតមានឡើងជាដើម ។ យ៉ាងណាមិញ ឆ្លៀតនៅក្នុងឱកាស ថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ ទំព័រយើងខ្ញុំ សូមនាំអារម្មណ៍មិត្ត អ្នកអាន ងាកក្រឡេកមកមើលនូវ ព័ត៌មានរូបភាព ប្រចាំសប្តាហ៍វិញម្តង ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នា ៖
ថ្ងៃទី ៧ សីហា ២០១៤ ក្រុមមនុស្សដែលជាអ្នកថ្មើរជើង ក៏ដូចជា អ្នកជិះកង់ ម៉ូតូ បានធ្វើដំណើរតាម បណ្តោយផ្លូវសាធារណៈ អមសងខាងដោយផ្ទះ ខ្ទិចខ្ទី រងការវាយប្រហារ និងបំផ្លាញ ដោយចំណាត់ ការយោធារបស់ អ៊ីស្រាអែល កាលពីពេលកន្លងទៅនេះ នៅតំបន់ ហ្គាសា ស្រ្ទីព ។
១០ សីហា ២០១៤ បុរសម្នាក់ បានដើរឆ្លងកាត់ ពន្លឺភ្លើង Tribute in Light ដែល ត្រូវបានគេដាក់តាំង បង្ហាញឡើង ដោយបាញ់ចេញពី ower Manhattan ក្នុងអំឡុងខួបលើកទី ១៣ ឆ្នាំ នៃការវាយប្រហារ ភារវកម្មដ៏អាក្រក់បំផុត ទៅលើសំណង់អាគារភ្លោះ ពាណិជ្ជកម្ម ក្រុង ញ៉ូវយ៉ក កាលពី ឆ្នាំ ២០០១ "13th anniversary of the 9/11 attacks on the World Trade Center in New York" ។
១១ សីហា ២០១៤ បុរសម្នាក់ កំពុងតែបីជនរងគ្រោះ វ័យ ក្មេង បន្ទាប់ ពី ក្រុមសកម្មជន អះអាង អោយដឹងថា មានការវាយប្រហារ តាមអាកាសដល់ទៅ ៥ លើក ពីសំណាក់កងកម្លាំងស្មោះត្រង់ ទៅ ចំណាត់ការរដ្ឋាភិបាល លោក Bashar al-Assad ភាគខាងកើត al-Ghouta ជិត Damascus ។
៨ សីហា ២០១៤ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Bill Clinton និង George W. Bush បានសើច នៅលើវេទិកានៃឆាកកម្មវិធី Presidential Leadership Scholars នៅឯ Newseum រដ្ឋធានី វ៉ាស៊ិនតោន សហរដ្ឋអាមេរិក ។
៩ សីហា ២០១៤ រូបភាពនៃ ទំព័រ ទស្សនាវដ្តី Air ត្រូវបានគេថតចេញពី ទីកន្លែងកើតហេតុ នៃការ ធ្លាក់ យន្តហោះ ម៉ាឡេស៊ី MH17 ភាគ ខាងកើត ប្រទេសអ៊ុយក្រែន ជិតភូមិ Hrabove តំបន់ Don - etsk ខណៈការធ្លាក់ យន្តហោះ មួយ គ្រឿងនេះ ត្រូវ បានគេជឿថា ជាការបាញ់ទម្លាក់ ដោយក្រុម ឧទ្ទាម បំបែករដ្ឋ គាំទ្រ ប្រទេស រុស្ស៊ី ៕
- អាន ៖ យន្តហោះ ពិតជាបានធ្លាក់ ដោយប្រើម៉ីស៊ីល បាញ់ទម្លាក់ ? របាយការណ៍ នឹងចេញផ្សាយ ក្នុងពេលឆាប់ៗនេះ
១១ សីហា ២០១៤ កងកម្លាំងគាំទ្រ ប្រទេសរុស្ស៊ី បានហ្វឹកហ្វើនពី ទិកតិច នៅក្នុងព្រៃ ក្រៅទីក្រុង Kiev ។
៩ សីហា ២០១៤ CEO ក្រុមហ៊ុន Apple លោក Tim Cook កំពុងតែធ្វើបទបង្ហាញ ស្តីពី Apple Watch
អំឡុងកម្មវិធីផ្លូវការ នៅឯ Flint Center រដ្ឋ California សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ រ៉យទ័រ