CamNews

សម្រស់ 

អាហាររូបត្ថម្ភ ៣យ៉ាង ធ្វើឱ្យសម្រស់ស្រស់ស្អាត និង នៅក្មេង ជាងវ័យ

សុខភាពល្អ ធ្វើឱ្យជីវិតរស់នៅ មានភាពរីករាយ ស្រស់ថ្លា  ជឿជាក់ និង អាចសម្រេចបាននូវ
កិច្ចការ សំខាន់ៗ  ជាច្រើន   ដោយសារតែ    ភាពទុកចិត្តលើខ្លួនឯង  ដែលទទួលបានមកពី  
សុខភាពល្អ របស់អ្នក។ ជាពិសេស  ជួយប្រែក្លាយឱ្យសម្រស់របស់អ្នក   កាន់តែស្រស់ស្អាត
និង ថែរក្សាឱ្យនៅក្មេង ជានិច្ច។

ខាងក្រោមនេះ ជាអាហាររូបត្ថម្ភ មួយចំនួន  ដែលអ្នកគួរទទួលទាន ដើម្បីទទួលបាននូវសុខ
ភាពល្អ និង ធ្វើឱ្យសម្រស់ស្រស់ស្អាត៖

១/ ផ្លែប៉ម និង​ ផ្លែឈើរី៖ ជាប្រភេទអាហារ ដែលសម្បូរណ៍ទៅដោយ វីតាមីន អេ បេ ស៊ី អ៊ី
និង សារធាតុ Lutein
មានតួនាទី ធ្វើឱ្យឆ្អឹងលូតលាត់បានល្អ រឹងមាំ មានស្បែកភ្លឺរលោង  និង
មានសម្រស់នៅក្មេង ជាង វ័យ។


២/ បន្លែបៃតង ទំពាំងបាយជូពណ៌បៃតង និង ផ្លែប៉មពណ៌បៃតង៖ ជាប្រភេទបន្លែ និង
ផ្លែឈើ មានផ្ទុកសារធាតុដែក វីតាមីន ខេ   ដែលអាចជួយដល់ស្រ្តីមានផ្ទៃពោះ  ឱ្យមានសុខ
ភាពល្អ មានកំលាំង ធ្វើឱ្យកោសិកាសាច់ដុំលូតលាស់ល្អ និង ឆ្អឹងរឹងមាំ។


៣/ ផ្លែស្តូបឺរី ផ្លែប៊្លូបឺរី និង​ ផ្លែស្វាយ៖ ផ្លែឈើទាំងនេះ មានផ្ទុកទៅដោយ សារធាតុការពារ
ប្រតិកម្មអុកស៊ីត   ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងសំខាន់  ធ្វើឱ្យមាន  សម្រស់ស្រស់សោភា
និង ប្រឆំាងនឹងវ័យចំណាស់ បានយ៉ាងមានប្រសិទ្ធិភាព។

ចំណំា៖ អាហារទាំងនេះ អាចទទួលទាននៅស្រស់ៗ ឬ កិនធ្វើជាទឹកផ្លែ៕


ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Lifestyle,  Nutrition-Rich Juice Recipes