សក់ជ្រុះគឺជារឿងមួយ ដែលមនុស្សគ្រប់រូប តែងតែព្រួយបារម្ភ ជារៀងរាល់ថ្ងៃ។ សក់ជ្រុះ ធ្វើ
ឱ្យមនុស្សបាត់បង់ ភាពស្រស់ស្អាត ស្រស់សង្ហា និង បាត់បង់នូវភាពជឿជាក់។ អ្នកខ្លះទៀត
មានអារម្មណ៍ខ្មាស់អៀននៅពេលចេញទៅកន្លែងធ្វើការ។ តើអ្នកមានបញ្ហាសក់ជ្រុះមែនដែរ
ឬទេ? ខាងក្រោមនេះ គឺជាវិធីដ៏ងាយបំផុត សំរាប់ព្យាបាលស្រក់ជ្រុះ និង បណ្តុះសក់ឱ្យដុះ
លូតលាស់ឡើងវិញ ដោយធម្មជាតិ។
១/ ដូង៖ គឺជារុក្ឋជាតិម្យ៉ាង សម្បូរដោយសារធាតុចិញ្ចឹមជាច្រើន ដែលមានតួនាទីក្នុងការ
ជួយបណ្តុះ និង ការពារសក់ជ្រុះ បានយ៉ាងមានប្រសិទ្ធិភាព។ ប្រេងដូង មានផ្ទុកទៅដោយ
ប្រូតេអ៊ីន សារធាតុរ៉ែ ប៉ូតាស្យូម និង ជាតិដែក។ ប្រើប្រាស់ឱ្យបានទៀងទាត់ អាចជួយកាត់
បន្ថយសក់ខូចបែកចុង ធ្វើឱ្យសរសៃសក់រឹងមាំ ពីគល់សក់រហូតដល់ចុងសក់ ដោយយក
ប្រេងដូង មកម៉ាស្សាថ្មមៗ នៅលើស្បែកក្បាល ឱ្យសព្វ បន្ទាប់មកលាងសំអាតទឹកចេញ។
២/ ខ្លឹមបារំាង៖ យកខ្លឹមបារំាង បកសំបក រួចលាងទឹកឱ្យស្អាត បន្ទាប់មក ប៉ុក ឬ កិន ខ្លឹម
បារាំង ឱ្យម៉ដ្ឋ លាបជាមួយ Hennessy ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកក្រូច
ឆ្មារ ១ស្លាបព្រាកាហ្វេកូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកក្បាលម៉ាស្សាថ្មមៗ រួចហើយ
ត្រូវយកថង់ផ្លាស់ស្ទីកក្របពីលើក្បាលទុករយៈពេល ២០ទៅ២៥នាទី កក់សក់ លាងសំអាត
នឹងសាប៊ូចេញ ជាការស្រេច៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
-ពីរយ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ស្កប់ស្កល់
-វិធីងាយៗ ព្យាបាលកំចាត់អង្គែ និង រមាស់ស្បែកក្បាល បានឆាប់រហ័ស
-វិធីធ្វើម៉ាស បិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខ កំចាត់មុន ស្នាមជាំ អុជខ្មៅ និង ធ្វើឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង
ដោយ៖ វណ្ណៈ
ប្រភព៖ health.india