CamNews

យល់ដឹង 

វិធីកំពូល ៣យ៉ាង កាត់បន្ថយស្រេ្តស "Stress" បាន ឆាប់រហ័ស

អារម្មណ៍តានតឹង អាចធ្វើឱ្យមានគ្រោះថ្នាក់ចំពោះសុខភាព  របស់មនុស្សគ្រប់រូប។ ភាពតានតឹង
ទាំងនោះគឺបណ្តាលមកពី ការគិតច្រើនពេក រងសម្ពាធការងារច្រើនពេក មកពីកន្លែងធ្វើ ឬ ភាព
ទំនេរច្រើនពេក។

ខាងក្រោមនេះ គឺជាវិធី មួយចំនួន អាចជួយអ្នកឱ្យមានអារម្មណ៍ល្អស្រស់ថ្លា និងរីករាយ៖

១/ រៀននិយាយពាក្យថា "ទេ"៖ ត្រូវរៀនចេះនិយាយពាក្យថា "ទេ" នៅពេលដែលមានការសុំ
ជំនួយ ឬ ការជួយ ពីអ្នកដទៃច្រើនពេក  ទំាងនៅក្នុងសង្គម និង ក្រុមគ្រួសារ ព្រោះថា  នៅពេល
អ្នកព្រមទទួលជួយ អ្នកដទៃច្រើនពេក វានឹងធ្វើអ្នកមានផ្ទុកកិច្ចការកាន់តែច្រើនឡើង  ធ្វើឱ្យអ្នក
បារម្ភនឹងកិច្ចការទាំងនោះ។ មួយវិញទៀត អ្នកនឹងគ្មានពេលទំនេរ សំរាប់ខ្លួនឯង  ដែលជាហេតុ
ធ្វើឱ្យអ្នក មានតានតឹង "Stress" និង ឆាប់ខឹង។ ការជួយគ្នាទៅវិញទៅមកយូរៗម្តង គឺជារឿងល្អ
ប៉ុន្តែ ញឹកញាប់ពេក គឺនាំទុកឱ្យខ្លួនឯងទៅវិញទេ។

២/ ដកដង្ហើមមួយៗ វែងៗ៖ ភាពតានតឹង ឬអារម្មណ៍ធុញថប់គឺពេលខ្លះធ្វើឱ្យអ្នកមានសភាព
តឹងទ្រូងដើម្បីដោះស្រាយបញ្ហានេះ។ ដំបូង អ្នកត្រូវដកដង្ហើមយឺតៗ មួយៗ វែងៗ តិចៗ រួចបន្ធូរ
អារម្មណ៍របស់អ្នក បន្តិចម្តងៗ ធ្វើបែបនេះ ៣ ទៅ ៤ដង ឬ បន្តធ្វើរហូតដល់អ្នកមានអារម្មណ៍ថា
បានធូរស្បើយ។

៣/ ហាត់កីឡា៖ ការធ្វើសកម្មភាពរាងកាយគឺជាវិធីដ៏ល្អមួយ ដើម្បីឱ្យខ្លួនប្រាណរបស់អ្នកបាន
បញ្ចេញ
ញើស និង ជាតិកខ្វក់មួយចំនួននៅក្នុងខ្លួន ដែលអាចកាត់បន្ថយអ័រម៉ូនស្រេ្តសនិងធ្វើឱ្យ
ចលនាសាច់ដុំ  របស់អ្នកដើរបានស្រួល និង ធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ ស្រស់ថ្លា និង មាន

ភាពជឿជាក់៕

ដោយ៖ វណ្ណៈ
ប្រភព៖ channel4


Tags: Lifestyle top 3 ways to reduce stress