CamNews

ទូរស័ព្ទ 

Sony Xperia Z3 Compact កាមេរ៉ា 20,7 MP លេចមុខលើ អ៊ីនធឺរណែត មុនផ្លូវការ

មកដល់ពេលនេះ រូបភាពពិត ជាក់ស្ដែងនៃស្មាតហ្វូន Sony Xperia Z3 Compact បានបង្ហាញ
ខ្លួន ហើយគេដឹងថា Sony Xperia Z3 Compact នឹងមានពណ៌ចំនួន ៤ គឺ ខ្មៅ ស ក្រហម និង
បៃតង។

តាមគម្រោង នៅថ្ងៃស្អែក(ទី ៣ កញ្ញ) ក្រុមហ៊ុន Sony នឹងឧទ្ទេសនាមស្មាតហ្វូន Xperia Z3
Compact ប៉ុន្ដែ ថ្ងៃនេះ រូបភាពពិត ជាក់ស្ដែងរបស់ម៉ូដែលទូរស័ព្ទនេះ ស្រាប់តែលេចមុខ នៅ
លើគេហទំព័រមួយ របស់អូស្ដ្រាលី។

ថ្វីបើមិនទាន់មានព័ត៌មានជាក់លាក់អំពី Xperia Z3 Compact ប៉ុន្ដែ ស្មាតហ្វូននេះ ត្រូវគេជឿថា
នឹងមានអេក្រង់ 4,6 inch HD ។ ម៉ាស៊ីននេះ នឹងប្រើប្រូសេសឺរ Snapdragon 801 កម្រិត 2,5
GHz, កាមេរ៉ាក្រោយ 20,7 MP ព្រមទាំងមានមុខងារទប់ទល់នឹងការជ្រាបទឹក។

តាមរយៈរូបថត និងព័ត៌មានបែកធ្លាយ យើងអាចដឹងបានថា Sony Xperia Z3 Compact មាន
ពណ៌ចំនួន ៤ សម្រាប់ជ្រើសរើស គឺ ពណ៌ខ្មៅ ស ក្រហម និងបៃតង។ នៅក្នុងព្រឹត្តិការណ៍ IFA
ឆ្នាំនេះ ក្រៅពី Xperia Z3 និង Z3 Compact ក្រុមហ៊ុន Sony ក៏នឹងឧទ្ទេសនាមផលិតផលថ្មីជា
ច្រើនផ្សេងទៀត ដូចជា ថេប្លេត  Z3 Tablet Compact នាឡេកាឆ្លាតវៃ   (Smartwatch 3) និង
ឧបករណ៍តាមដានសុខភាព (Smartband Talk) ជាដើម។

គួររំលឹកថា មុននេះ នៅលើអ៊ីនធឺរណែត ក៏មានព័ត៌មានទាក់ទិននឹង ស្មាតហ្វូនតម្លៃទាប របស់
Sony នោះគឺ Xperia E3 ។ តាមការសន្និដ្ឋាន Xperia E3 នឹងជាស្មាតហ្វូន ត្រូវគេបញ្ចេញ មក
ជំនួស Xperia E1 ដែលមានវត្តមានក្នុងទីផ្សារនាពេលបច្ចុប្បន្ន៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gsmarena/Epochtimes