CamNews

ទូរស័ព្ទ 

ហ្វាប្លេតលោហធាតុ 6-inch របស់ Huawei លេចមុខមុន IFA តម្លៃ ៨១០ដុល្លារ

Huawei Ascend Mate 7 មានអេក្រង់ 6-inch ប្រើប្រាស់ឈីប HiSilicon Kirin 920 មានសេនសឺរ
ស្កេនក្រយៅដៃ នឹងត្រូវបានឧទ្ទេសនាម នៅ IFA ឆ្នាំនេះ។

ក្រោយពីមានព័ត៌មានដែលនិយាយថា   Huawei ផ្ញើលិខិតដល់ភ្ញៀវកិត្តិយស  ដើម្បីអញ្ជើញឱ្យ
ចូលរួមក្នុងព្រឹត្តិការណ៍របស់ខ្លួន នៅ IFA ឆ្នាំ ២០១៤ រូបភាពមួយចំនួនរបស់ផលិតផលពិសេស
មកពីក្រុមហ៊ុនចិនមួយនេះ ក៏បានបង្ហាញខ្លួន។ ដោយសារតែការឡើងកំដៅនៃការប្រកួតប្រជែង
នៃបណ្ដាស្មាតហ្វូន នាចុងឆ្នាំនេះ គេជឿថា ស្មាតហ្វូន ដែលមានទំហំធំ និងរូបរាងរបស់វាត្រូវ
បានធ្វើអំពីលោហធាតុផងនោះ Huawei Ascend Mate 7 អាចនឹងបង្ហាញខ្លួន នៅ IFA ឆ្នាំនេះ។

បើទោះជារូបភាពមិនត្រូវបានគេធ្វើឱ្យច្បាស់ ប៉ុន្ដែ គេអាចស្គាល់បានថា នេះគឺជាផលិតផល
លំដាប់ខ្ពស់របស់ក្រុមហ៊ុន Huawei តាមរយៈរចនាបទ រហូតដល់មុខងារនានា។ ហ្វាប្លេតនេះ
អាចធ្វើឱ្យមនុស្សមួយចំនួន នឹកឃើញដល់ One Max ២០១៣ របស់ HTC ពិសេសគឺសេនសឺរ
ស្កេនក្រយៅដៃ និងស្នាមគំនូសបែកចែក ត្រង់ក្បាល និងគូទទូរស័ព្ទ។

តាមព័ត៌មានបែកធ្លាយមុននេះ Huawei Ascend Mate 7 នឹងប្រើប្រូសេសឺរ HiSilicon Kirin 920
ដ៏ចម្លែក ជាមួយនឹង CPU 4-core Cortex-A15 កម្រិត 1,8GHz និង 4-core Cortex A7 ដែល
ជួយដល់ការសំចៃថាមពលថ្ម។ ម៉ាស៊ីននេះ នឹងប្រើប្រាស់ ថ្ម 4000mAh ។

ទន្ទឹមនឹងមាន RAM 2GB, អង្គចងចាំក្នុងម៉ាស៊ីន 16GB ស្មាតហ្វូន Huawei Ascend Mate 7  ក៏
ត្រូវបានក្រុមហ៊ុន Huawei បំពាក់អេក្រង់ ទំហំធំ 6-inch ដែលមានរីសូលូសឹន fullHD 1080p,
កាមេរ៉ា ក្រោយ 13MP, flash LED និងកាមេរ៉ាមុខ 5MP ផងដែរ នេះ គេមិនទាន់រាប់បញ្ចូលនូវ
មុខងារពិសេសៗ ដែលមិនទាន់ត្រូវបានប្រកាស់ជាផ្លូវការ របស់ស្មាតហ្វូននេះនៅឡើយ។

ដូចទៅនឹងទម្លាប់របស់ខ្លួន ផលិតផលលំដាប់កំពូល Huawei Ascend Mate 7 នេះ ត្រូវបានគេ
ជឿថា នឹងមានតម្លៃមិនថ្លៃប៉ុន្មាននោះដែរ គឺប្រហែលជា ក្រោម ៥០០យ័ន គឺប្រហាក់ប្រហែល
នឹង ៨១០ ដុល្លារអាមេរិក៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Huawei Ascend Mate 7 IFA