តាមគម្រោង នៅ IFA ឆ្នាំនេះ Galaxy Note 4 នឹងត្រូវបានឧទ្ទេសនាម រួមជាមួយ ស្រឡាយ
Galaxy មួយចំនួន ដោយមាន វត្តមានរបស់ប៊ិច S Pen ផងដែរ។
យោងតាមប្រភពព័ត៌មានបែកធ្លាយពីប្រទេសចិន គេជឿថា នៅក្នុងព្រឹត្តិការណ៍ IFA ២០១៤
ក្រុមហ៊ុន Samsung នឹងបញ្ចេញកំណែជំនាន់បន្ទាប់ របស់ស្រឡាយស្មាតហ្វូនប្រភេទធំ Galaxy
Note ។ ទន្ទឹមនឹងនេះ រចនាសម្ព័ន្ធគ្រឿងម៉ាស៊ីនរបស់វា ក៏ត្រូវបានគេបង្ហើបឱ្យដឹងយ៉ាងលំអិត។
តាមការគ្រោងទុក ព្រឹត្តិការណ៍ IFA ឆ្នាំនេះ Galaxy Note 4 នឹងត្រូវបានឧទ្ទេសនាម រួមជាមួយ
ស្រឡាយ Galaxy Tab មួយចំនួន ដោយមាន វត្តមានរបស់ប៊ិច S Pen ផងដែរ។ Galaxy Note 4 ប្រហែលជានឹងបំពាក់អេក្រង់ដែលមានទំហំប៉ុន ឬតូចជាង ធៀបនឹងកំណែមុន។
ប្រភពព័ត៌មានឱ្យដឹងថា រចនាសម្ព័ន្ធគ្រឿងម៉ាស៊ីននៃផលិតផលនេះ នឹងរួមមាន អេក្រង់ ៥,៥ ឬ
៥,៦ អ៊ិន្ឈ៍ ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED ដែលមានរីសូលូសឹន 2560 x 1440 pixel
និងប្រូសេសឺរ quad-core Snapdragon 805 កម្រិត 2,5 Ghz របស់ក្រុមហ៊ុន Qualcomm រួមនឹង
RAM 3GB ។
Galaxy Note 4 នឹងមាន ២កំណែ គឺ 32 GB និង 64 GB និងអាចបន្ថែមបានដល់ទៅ 128GB
តាមរយៈរន្ធ microSD ។ កាមេរ៉ាក្រោយរបស់វា មានកម្រិត 16Mpx អាចថតវីដេអូ Full HD កម្រិត
60 fps និង 2160p កម្រិត 30 fps ។ ចំណែកកាមេរ៉ាមុខ មានកម្រិត 2 Mpx ក៏អាចថតវីដេអូ Full
HD ។
ដូច្នេះ គេឃើញថា ម៉ាស៊ីននេះ នឹងមានរូបរាងធំជាង Galaxy S5 ហើយអេក្រង់របស់វា ក៏មាន
គុណភាពជាង ធៀបនឹងអេក្រង់របស់ Galaxy S5 ផងដែរ។ ទន្ទឹមនឹងនេះ គេក៏ជឿថា Samsung
អាចនឹងបញ្ចេញកំណែផ្សេងមួយទៀត ដែលប្រើប្រាស់ឈីប Samsung Exynos ដែលវានឹងត្រូវ
បានបង្ហាញខ្លួន ដំណាលគ្នាជាមួយនឹង ឈីប Snapdragon ។
ព័ត៌មានថ្មីៗនេះ ក៏បានឱ្យដឹងថា Samsung កំពុងតែត្រៀមខ្លួន ដើម្បីប្រារព្ធព្រឹត្តិការណ៍ Galaxy
Premiere ២០១៤ នៅអាមេរិក ក្នុងនោះ Samsung នឹងឧទ្ទេសនាម Galaxy Tab S អេក្រង់ ១០,៥
អ៊ិន្ឈ៍ រីសូលូសឹន 1.600 x 2.560 pixel ។ ម៉ាស៊ីននេះ នឹងមានកាមេរ៉ាក្រោយ កម្រិត ៨megapixel
និងកាមេរ៉ាមុខ ២,១ megapixel ។ Galaxy Tab S ដំណើរការដោយ Android 4.4 KitKat ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ loadthegame/genk