CamNews

ជីវិត និងការងារ 

បុរសដំបូងគេបង្អស់ ចូលសិក្សាផ្នែក មើលថែក្មេង

នៅប្រទេសអង់គ្លេសឯនោះវិញគេមានសាលាសម្រាប់បង្រៀនការងារផ្ទះដូចជាដាំបាយ មើល
ថែរក្សាក្មេងជាដើម ដែលត្រូវបានគេហៅថា Nanny ដែលគេបានបង្រៀនមុខវិជ្ជានេះនៅលាក
លវិទ្យាល័យ Norland College ដែលគេទទួលតែស្រីៗប៉ុណ្ណោះទោះបីជាមានប្រុសមកសុំរៀន
ក៏ប្រហែលជាទៅមិនរួចដែរ។


ក្នុងឆ្នាំ ២០១២ នេះឆ្នាំសិក្សាមានសិស្សចំនួន ៤៨ នាក់ជាស្រីប៉ុន្តែសម្រាប់ Michael Kenny គឺជា
ប្រុស ហើយនេះគឺជាបុរសទី ២ ហើយក្នុងរយៈពេល ១២០ ឆ្នាំនៃប្រវត្តិសាស្រ្តសាលកវិទ្យាល័យ
ដែលបានក្លាយជាបុរសដែលមករៀន និងចេញទៅធ្វើការជាអ្នកបោសសម្អាត និងមើលថែទាំ
កូនក្មេង។ ក្មេងប្រុសអាយុ ១៨ ឆ្នាំម្នាក់នេះបានចេញម៉ូដ និងកាត់សម្លៀកបំពាក់ពិសេសសម្រាប់
មិត្តរួមថ្នាក់ខណៈពេលដែលមិត្តរួមថ្មីស្រីៗត្រូវស្លៀកសម្លៀកបំពាក់ចាស់របស់សាលា។

សម្រាប់អ្នកមើលថែក្មេង Nanny នេះគឺអាចរកប្រាក់បានប្រមាណពី ១៨០០០ ទៅ ៤៥០០០ ផោន
នៅក្នុងមួយខែតាមផ្ទះអ្នកមានធំៗនៅទីក្រុង London និងនៅក្រៅប្រទេស៕

ដោយ៖ ផានិត
ប្រភពពី៖ mirror 

 


Tags: uk nanny boy england