អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា យុវសិស្សម្នាក់ដែលជា ប្រធានសមាគមន៍និស្សិត នៅក្នុងសាកលវិទ្យាល័យមួយ
ត្រូវបានគេធ្វើការរិះគន់យ៉ាងខ្លាំង ខណៈដែលនិស្សិតរូបនោះ បានលូកលាន់ មិត្រភ័ក្រស្រី
រូមសាលាជាមួយគ្នា។
Nick Swaian មានវ័យ ២២ឆ្នាំ ដែលជានិស្សិតនៃសាកលវិទ្យាល័យ Warwick ទីក្រុង Aus
tria ចក្រភពអង់គ្លេស ត្រូវបានគ្រូ និងនិស្សិតទាំងអស់ បានចាត់ថា គាត់ជាមនុស្សដែល
មានអាកប្បកិរិយាមាយាទមិនល្អ ខណៈដែលរូបគេ ហ៊ានលោកលាន់ និស្សិតស្រីដែលបាន
ស្លៀកពាក់ស៊ិចស៊ី ក្នុងពិធីជប់លាង នៅក្នុងសាលារបស់ពួកគេ។
ការរិះគន់យ៉ាងខ្លំាងៗ បែបនេះ គឺដោយសារតែ Nick គឺជាប្រធាននិស្សិត ប្រចាំក្នុងសាលា
រៀន ហើយគាត់នឹងត្រៀមខ្លួន ឈរឈ្មោះជាបេក្ខជន ប្រធានសមាគមន៍ ក្នុងអាណត្ដិក្រោយ
ទៀតផង។ នេះជាវិដែអូក្លីប សូមចុចដើម្បីមើល។
ជាការពិតណាស់ បញ្ហាលូកបត់បៀនគេនេះ តែងតែកើតឡើង គ្រប់ពេល និងគ្រប់ជាតិសា
សន៍ ប៉ុន្ដែតែ ចំពោះយើងជាកូនខ្មែរ ត្រូវតែគេចចេញពី អំពើមិនគប្បីនេះ ដើម្បីរក្សារនូវ
ប្រពៃណីដ៏ល្អផូរផង់របស់យើង៕
ដោយ៖ វុធី
ប្រភព៖ newsday