យល់ដឹង៖ តាមការសិក្សាស្រាវជ្រាវថ្មីៗមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ការបូប
យួរដៃរបស់ស្រីៗ គឺមានមេរោគបាក់តេរីច្រើនណាស់ ដែលជាហេតុបណ្ដាលអោយមានជម្ងឹ
ឆ្លងខ្ពស់បំផុត។
តាមការបង្ហាញអោយដឹងពីក្រុមគ្រូពេទ្យនៃសាកលវិទ្យាល័យរដ្ឋ Las Vegas បានអោយ
ដឹងថា កាបូបមនុស្សស្រី គឺមានបាក់តេរីរាប់លាន ដែលយើងមិនអាចមើលឃើញ ខណៈ
ដែលនារីៗ បានដាក់វាធ្វេសប្រហែស ពោលដូចជាការដាក់នៅលើកំរាលព្រំ ឬនៅលើតុ
កន្លែងការងារជាដើម។ តាមការអះអាងពីលោកគ្រូពេទ្យ បានអោយដឹងថា បាក់តេរីទាំង
អស់នោះ អាចបណ្ដាលអោយមនុស្ស មានជម្ងឺដូចជា ឈឺពោះ វិលមុខ នឹងជម្ងឺរាករួសជា
ដើម។
តាមការផ្ដល់អនុសាសន៍របស់លោកវេជ្ជបណ្ឌិត Gobel Novalt បានអោយដឹងថា ទោះបីជា
ការបូបរបស់មនុស្សស្រីមានជាប់បាក់តេរីច្រើនក៏ដោយ តែបើនារីៗឧស្សាហ៍បោកគក់វា នោះ
វានឹងអាចជួយកាត់បន្ថយ នៃការកើតជម្ងឺ ដែលបណ្ដាលមកពីមេរោគតូចៗទាំងនោះផងដែរ។
ដោយ៖ ឧស្សាហ៍
ប្រភព៖ yahoo